
វាហាក់បីដូចជាថ្ងៃដ៏ល្អបំផុតរបស់ Petr Cech ពេលនេះគឺនៅអតីតកាលហើយក្រុមកាំភ្លើងធំចង់បានការផ្លាស់ប្តូររយៈពេលយូរ។
ហើយឥឡូវនេះតាមការចុះផ្សាយរបស់ The Sun បានអះអាងថានាយកដ្ឋានជ្រើសរើសបុគ្គលិករបស់ក្រុម Arsenal ត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់តម្លៃដំបូងដែលផ្តល់ឱ្យ Bayer Leverkusen នៅតម្លៃ ២៥ លានផោន សម្រាប់ការនាំយកអ្នកចាំទី Bernd Leno ក្រោយ World Cup ២០១៨ នៅរុស្ស៊ី ។
អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងគួឲចាប់អារម្មណ៍ ហើយក៏មានពត៌មានលិចលឺចង់ចាកចេញពីប្រទេសអាឡឺម៉ង់ចំពេលដែលពាក្យចចាមអារ៉ាមជាមួយក្លឹបកាំភ្លើងធំ Arsenal ៕
ដោយ៖ Dara Hunii