Goo Hara ត្រូវបានគេជួយសង្គ្រោះបានសម្រេចភ្លាមៗ បន្ទាប់ពីនាងព្យាយាមធ្វើអត្តឃាត

31421
  • Goo Hara សមាជិកអតីតក្រុមចម្រៀង KARA ត្រូវបានគេជួយសង្គ្រោះបានសម្រេច ក្រោយពីនាងបានព្យាយាមធ្វើអត្តឃាតកាលពីយប់មិញនេះនៅក្នុងផ្ទះរបស់ខ្លួន ។

    មានការរាយការណ៍ថា សមត្ថកិច្ចនៃស្ថានីយប៉ូលិស Gangnam បានបញ្ជូនកម្លាំងទៅកាន់ផ្ទះរបស់នាង Hara ដែលស្ថិតនៅ Cheongdam-dong ទីក្រុងសេអ៊ូល នៅវេលាម៉ោង ១២:៤០ ព្រឹកថ្ងៃទី ២៦ ខែឧសភា នេះ ។ អំឡុងពេលដែលជួយសង្គ្រោះគេបានប្រទះឃើញផ្សែងនៅក្នុងផ្ទះ ប៉ុន្តែទទួលបានការបញ្ជាក់ថា នាង Hara ត្រូវបានគេជួយសង្គ្រោះទាន់ពេលដោយមិនមានរងរបួសអ្វីឡើយ ។

    គួរដឹងថា កាលពីថ្មីៗនេះ Goo Hara បានជាប់ពាក់ព័ន្ធនឹងរឿងក្ដីជាមួយអតីតមិត្តប្រុសរបស់នាងអំពីអំពើហិង្សា ដែលបានលេចចេញជាសាធារណៈនៅឆ្នាំ ២០១៨ ។ មុនការសម្លាប់ខ្លួននេះ Hara ក៏បានបង្ហោះសារលាមួយលើគណនីរបស់ខ្លួនដែលធ្វើឱ្យអ្នកគាំទ្របារម្ភពីសុវត្ថិភាពរបស់នាងផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី