Pochettino ៖ ប្រសិនបើ Spurs ឈ្នះ Champions League ខ្ញុំប្រហែលអាចយំពេញ ១ សប្ដាហ៍

19469
  • លោក Mauricio Pochettino បាននិយាយដោយមិនលាក់លៀមថា លោកអាចនឹងយំពេញមួយសប្តាហ៍ ប្រសិនបើក្លឹបមាន់ខ្នាយមាស Tottenham Hotspur របស់លោកអាចគ្រងតំណែងជើងឯកក្របខ័ណ្ឌ UEFA Champions League នារដូវកាលនេះ ប្រសិនបើអាចឈ្នះពិតប្រាកដមែននោះវាគឺជាប្រវត្តិសាស្ត្ររបស់ក្លឹបអង់គ្លេសមួយនេះហើយ ។

    គ្រូបង្វឹករបស់ក្រុម Tottenham Hotspur រូបនេះមានការរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមរបស់លោកបានវាយបកយកឈ្នះលើក្រុមខ្លាំងរបស់ហូឡង់ AFC Ajax ដោយនឹកស្មានមិនដល់ ។ លោកបានទ្រហោយំហូរទឹកភ្នែកជោគខ្លួននៅទីក្រុង អាំស្ទែរដាំ ខណះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះអាចយំខ្លាំងជាងលើកមុនទៅទៀត ប្រសិនបើក្រុម Tottenham អាចយកឈ្នះ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នាព្រឹកថ្ងៃទី ២ ខែឧសភា ខាងមុខនេះ ។

    លោក Pochettino បាននិយាយថា៖ ” ម្តាយរបស់ខ្ញុំនិយាយមកកាន់ខ្ញុំថា កូនគឺជាllorona ។ មានន័យថាជាមនុស្សយំច្រើន និងចូលចិត្តយំ ។ ម្ដាយខ្ញុំនិយាយថា ខ្ញុំសប្បាយខ្ញុំយំ ខ្ញុំកើតទុក្ខខ្ញុំយំ ។ ពេលខ្លះវាបានកើតឡើងនៅពេលដែលខ្ញុំជិះរថយន្តទៅផ្ទះដែលត្រូវធ្វើដំណើរប្រហែល ២០ នាទីពីកន្លែងហ្វឹកហាត់ទៅផ្ទះខ្ញុំនៅ Barnet ហើយខ្ញុំស្តាប់ចម្រៀងតាមផ្លូវ ជាចម្រៀងដែលរៀបរាប់ដូចជីវិតរបស់ខ្ញុំកាលពីមុន ” ។

    គ្រូបង្វឹកវ័យ ៤៧ ឆ្នាំរូបនេះបន្តថា៖ ” ខ្ញុំចាប់ផ្ដើមយំហើយនៅពេលខ្ញុំមកដល់ផ្ទះភរិយារបស់ខ្ញុំសួរថា តើមានអ្វីកើតឡើង? ។ ខ្ញុំនិយាយថា តន្ត្រីមួយចំនួនបានរំឭកបងពីជីវិតកាលពី 30 ឆ្នាំមុននៅក្នុងប្រទេសអាហ្សង់ទីន ហើយនាងបាននិយាយថា បង ឯងឆ្កួតហើយ ។ ប្រសិនបើយើងឈ្នះពានរង្វាន់ Champions League ខ្ញុំមិនដឹងទេ ប្រហែលខ្ញុំនឹងយំពេញ ១ សប្ដាហ៍ហើយ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី