វិរះបុរស Man Utd លត់ក្រុមវិរះបុរស Bayern ៥-០ ខណះ Beckham នៅតែបង្ហាញថ្វីជើងមិនធម្មតា(វីដេអូ)

14181

អតីតកំពូលតារាបាល់ទាត់របស់ក្លឹបបិសាចក្រហម Manchester United បានបំបាក់អតីតកំពូលតារាបាល់ទាត់របស់ក្លឹប Bayern Munich បានក្នុងលទ្ធផល ៥ ទល់នឹង ០ នៅក្នុងការប្រកួត Treble Reunion ក្នុងទឹកដី Old Trafford ខណះកីឡាករដែលលេចធ្លោជាងគេក្នុងការប្រកួតនោះគឺ David Beckham ។

ស្របពេលដែលលោក Ole Gunnar Solskjaer ជាអ្នកស៊ុតបើកឆាកមុនគេក្នុងការប្រកួតនារាត្រីនោះ ខណះលោក Dwight York ជាអ្នករកបានគ្រាប់បាល់ទី ២ នៅក្នុងតង់ទី ១ ។ ៣ គ្រាប់ទៀតរកបានដោយលោក Nicky Butt , លោក Louis Saha និង Beckham នៅក្នុងរាត្រីប្រកួតមួយដែលមិនអាចបំភ្លេចបាននៅទឹកដី Old Traford ។

យ៉ាងណាមិញទម្រង់លេងរបស់អតីតកីឡាករស្លាបស្ដាំលោក David Beckham បានធ្វើឱ្យអ្នកទស្សនាជក់ចិត្តគ្មានទីបញ្ចប់ ។ ការបញ្ចូនបាល់ពីចំហៀងរបស់គេគឺបញ្ចូនបានចំៗចំណុចល្អណាស់ដែលបានបង្កើតឱកាសជាច្រើនឱ្យមិត្តរួមក្រុមរបស់គេ ៕

ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី