Apple ត្រៀមបើករោងចក្រផលិត MacBook/iPad ក្នុងប្រទេសអាស៊ានមួយ តែមិនមែនជាវៀតណាមឡើយ

70899
  • យោងតាមរបាយការណ៍ចុងក្រោយបង្អស់បានចុះផ្សាយថា រោងចក្រ Pegatron ដែលសហការជាមួយក្រុមហ៊ុនយក្សរបស់ក្រុមហ៊ុន Apple នឹងចាប់ផ្តើមចង្វាក់ផលិតកម្មកុំព្យូទ័រ MacBook និង iPad នៅទីតាំងថ្មីក្នុងទីក្រុងបាតាំ ប្រទេសឥណ្ឌូណេស៊ី ដែលជារោងចក្រស្ថិតក្រៅតំបន់គ្រោះថ្នាក់ និង ជាគោលដៅជៀសវាងការរាំងស្ទះដោយសារសង្រ្គាមពាណិជ្ជកម្ម ។

    ប្រភពពីសារព័ត៌មាន DigiTimes បានឱ្យដឹងថា គម្រោងនៃចង្វាក់ផលិតកម្មថ្មីនេះក៏ស្ថិតក្នុងផែនការណ៍បណ្តាក់ទុនប្រមាណ ៣០០ លានដុល្លារដែលក្រុមហ៊ុន Pegatron ចង់បង្កើតរោងចក្រថ្មី ២ ក្នុងប្រទេសឥណ្ឌូណេស៊ី ។ តាមពិតទៅដំបូងឡើយក្រុមហ៊ុននេះក៏មានបំណងចង់រត់ទៅបើករោងចក្រនៅវៀតណាម ដែរ ប៉ុន្តែជាលទ្ធផលសម្រេចក៏ជ្រើសយកឥណ្ឌូណេស៊ី ជំនួសវិញ ។

    សូមរំលឹកថា នេះពុំមែនជាផែនការណ៍ដំបូងនោះទេ ដោយកន្លងទៅក៏ធ្លាប់មានរបាយការណ៍ជាក់ស្តែងមួយដែលថា ក្រុមហ៊ុន Foxconn ដែលជាដៃគូរជាមួយក្រុមហ៊ុន Apple ក៏កំពុងរៀបចំការសាកល្បងដំឡើងទូរស័ព្ទ iPhone X នៅប្រទេសឥណ្ឌា ផងដែរ  ពោលបានព្យាយាមដកខ្លួនម្តងបន្តិចចេញពីទីផ្សារចិន ស្របពេលឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំងពីរនៅតែមិនទាន់រកដំណោះស្រាយរួចរាល់ ៕

    MacBook
    iPad

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី