ញ៉ាក់សាច់!!! កំពូលរថយន្តស្ព័រ LaFerrari តម្លៃថ្លៃបំផុតក្នុងលោក ហោះមកជាន់ដីខ្មែរហើយ

7888
  • កាលពីយប់ថ្ងៃ អាទិត្យ ទី ២៦ ខែឧសភា ឆ្នាំ ២០១៩ នេះកំពូលរថយន្តស្ព័រអ៊ីតាលី Ferrari LaFerrari ដែលមានតម្លៃខ្ទង់លានដុល្លារចំនួន ២ គ្រឿងបានហោះមកដល់ទឹកដីប្រទេសកម្ពុជាដែលធ្វើឱ្យអ្នកស្រឡាញ់ចូលចិត្តរថយន្តមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

    LaFerrari គឺជារថយន្តកំពូលល្បឿនមួយដែលបំពាក់ម៉ាស៊ីនចំណុះ ៦,៣ លីត្រ ទំហំ ១២ ស៊ីឡាំងជាមួយនឹងប្រព័ន្ធ Hybrid ដែលបង្កើតកម្លាំងបានសរុប ៩៤៩ សេះ ហើយប្រើប្រអប់លេខអូតូ ៧ វគ្គ ។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៦ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។

    សូមបញ្ជាក់ថា រថយន្តម៉ាក Ferrari LaFerrari នេះត្រូវបានដាក់លក់នៅលើទីផ្សារបរទេសក្នុងតម្លៃខ្ទង់ ១,៤ លានដុល្លារ ។ ទោះបីជាយ៉ាងណាក៏ដោយតម្លៃរថយន្ត LaFerrari ទាំង ២ គ្រឿងដែលមកដល់កម្ពុជាមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។  ក្រុមហ៊ុន Ferrari បានចាប់ផ្តើមផលិតរថយន្តម៉ូដែល LaFerrari នេះ តាំងពីឆ្នាំ ២០១៣ ដោយផលិតត្រឹមតែ ៤៩៩ គ្រឿងប៉ុណ្ណោះ ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី