ចុម! គុកមួយនៅប្រេស៊ីល បង្កើតកម្មវិធីដើរបង្ហាញម៉ូដសម្រាប់អ្នកទោស កំពុងល្បីខ្លាំងលើអ៊ីនធឺណិត

28238
  • ពន្ធនាគារ Adriano Marrey ស្ថិតនៅក្រៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល បានធ្វើពិធីប្រារព្ធពិធីបុណ្យបដិវត្តសម្រាប់អ្នកទោសកាលពីថ្ងៃពុធ កន្លងទៅនេះ ។

    យោងតាមសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា កម្មវិធីនេះធ្វើឡើងដោយមានការចូលរួមពីអ្នកដើរម៉ូដ Fashion Week ដោយស្លៀកសំលៀកបំពាក់ដែលរចនាដោយអ្នកទោស ។ ការធ្វើដូច្នេះ គឺស្ថិតក្នុងគម្រោងជួយអ្នកទោសស្ដារនីតិសម្បទាក៏ដូចជាបង្រៀនពួកគេនូវបំណិនជីវិតដែលអាចជួយកសាងខ្លួនពួកគេឡើងវិញ ។ អ្នកទោសទាំងអស់ដែលចូលរួមត្រូវបានបង្រៀនពីវិធីចាក់សំលៀកបំពាក់ដើម្បីបង្កើតស្នាដៃរបស់ខ្លួនសម្រាប់ការដើរបង្ហាញម៉ូដ ។

    គួរបញ្ជាក់ថា អ្នកទោសដែលបានចូលរួមកម្មវិធីនេះនឹងត្រូវបានលើកទឹកចិត្តដោយបន្ធូរបន្ថយទោសរយៈពេលមួយថ្ងៃក្នុងការចូលរួមរយះពេល ១២ ម៉ោង ។ នៅក្នុងឆ្នាំនេះមានអ្នកទោសចូលរួមសរុបចំនួន ២,២០០ នាក់ ដែលកម្មវិធីនេះប្រព្រឹត្តទៅអស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នាមកហើយ ដោយបង្កើតឡើងដំបូងជាគោលគំនិតរបស់អ្នករចនាម៉ូដដ៏ល្បីឈ្មោះ Gustavo Silvestre ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី