G-Devith ចេញបទថ្មីបែបមនោសញ្ចេតនាទាំងអត្ថន័យនិងបទភ្លេងអន្លង់អន្លោចត្រូវចិត្តយុវវ័យខ្លាំង

52474
  • លោក G-Devith ជាតារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រទេសកម្ពុជាដែលមិត្តៗយុវវ័យស្គាល់យ៉ាងច្បាស់ថា ជាតារារ៉េបដ៏មានទេពកោសល្យ ។ ម៉្យាងទៀតលោក G-Devith តែងតែមានអ្វីដែលប្លែកចែកជូនប្រិយមិត្តតាមរយៈបទចម្រៀងជាច្រើនរបស់រូបលោកផ្ទាល់ ។

    ជាក់ស្ដែងកាលពីយប់មិញនៅក្នុងសង្គមបណ្ដាញហ្វេសប៊ុកមានការចែករំលែកតៗគ្នាយ៉ាងច្រើនអំពីបទចម្រៀងថ្មីរបស់លោក ។ បទថ្មីនោះដែរមានចំណងជើងថា «សំុទោសដែលធ្វើឱ្យឈឺ» ដែលមានលក្ខណៈខុសប្លែកពីបទមុនៗទាំងអត្ថន័យ និង បទភ្លេងបែបអន្លង់អន្លោចថែមទៀតផង ។

    អ្វីដែលពិសេសតាមរយៈបទចម្រៀងថ្មីមួយបទនេះផងដែរបានធ្វើហ្វេនៗរបស់លោក G-Devith មានការគាំទ្រខ្លាំងដោយសារតែអត្ថន័យបានរៀបរាប់អំពីការឈឺចាប់របស់បុរសម្នាក់ បន្ទាប់ពីនារីជាសង្សារបានចាកចេញឆ្ងាយដោយមិនអាចទ្រាំនឹងការក្បត់របស់បុរសនោះជាហេតុធ្វើឱ្យមានវិប្បដិសារីបែបនេះ និង មានតែពាក្យសំុទោសដែលធ្វើឱ្យឈឺ ។ ដោយសារតែបទនេះមានទំនុកភ្លេងនិងអត្ថន័យចាក់ដោតត្រូវចិត្តមិត្តយុវវ័យទៀតនោះធ្វើឱ្យផ្ទុះការគាំទ្រយ៉ាងច្រើនបែបនេះ ៕

    តោះស្ដាប់បទចម្រៀងនេះទាំងអស់គ្នា៖

    DIT WAY " សុំទោសផងដែលអោយឈឺ "ដឹង​ខ្លួន​ថាខុស​ ខុស​ព្យាយាម​ឃាត់​អូន​អោយ​នៅ​ ទោះ​ដឹង​ថា​ជម្រើស​អូន​ជ្រេីស​រស់​នៅ​ដោយ​គ្មាន​បង​ បាត់បង់ទំនុក​ចិត្ត​នឹងដេីរ​រួម​ផ្លូវ​ជាមួយនឹង​បង​ សុំទោសផង​ដែល​អោយ​ឈឺ…( Sorry that I hurt you ) Composer : DIT-WAYLYRIC : DIT-WAYYoutube : https://www.youtube.com/watch?v=Ar2u4xtqK90Exclusive : Pleng by Smart.

    Posted by G-Devith on Sunday, May 26, 2019

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី