លោក ដូណាល់ ត្រាំ ប្រតិកម្មយ៉ាងខ្លាំងនៅពេលគេសួរទាក់ទងទៅនឹងក្រុមហ៊ុន Huawei

38193
  • ក្រោយពីបញ្ចប់កម្មវិធីប្រកាសអំពីការផ្ដល់ជំនួយដល់កសិករចំនួន ១៦ ពាន់លានដុល្លារដែលរងផលប៉ះពាល់ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និង ចិន លោក ដូណាល់ ត្រាំ បានឆ្លើយតបនឹងសំនួរក្ដៅគគុកដែលចោទសួរទាក់ទងនឹងក្រុមហ៊ុន Huawei ។

    នៅពេលដែលអ្នកកាសែតបានចោទសួរប្រធានាធិបតីអាមេរិកអំពីការដាក់ក្រុមហ៊ុន Huawei បានចូលទៅក្នុងបញ្ជីខ្មៅមានការឆ្លើយតបបែបនេះថា៖ ” Huawei គឺជាអ្វីម្យ៉ាងដែលគ្រោះថ្នាក់បំផុត ។ មើលពីជ្រុងនៃផ្នែកសន្តិសុខ និង ជ្រុងនៃផ្នែកយោធាអំពីអ្វីដែលពួកគេ (ក្រុមហ៊ុន Huawei) បានធ្វើវាពិតជាគ្រោះថ្នាក់ណាស់ ។ ដូចនេះអាចទៅរួចដែលក្រុមហ៊ុន Huawei អាចត្រូវដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ ប្រសិនបើយើងធ្វើកិច្ចព្រមព្រៀង ខ្ញុំស្រមៃថាក្រុមហ៊ុន Huawei អាចនឹងត្រូវបញ្ចូលក្នុងទម្រង់ខ្លះ ផ្នែកខ្លះនៃកិច្ចព្រមព្រៀង ” ។

    មានពីរចំណុចដែល លោក ត្រាំ បានបញ្ជាក់ច្បាស់ក្នុងការឆ្លើយតបរបស់ខ្លួន ។ ទី១ ការដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅដោយសារក្រុមហ៊ុននេះជាការគំរាមកំហែងដល់សន្តិសុខជាតិ និង ទី២ អាចប្រើជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ វាអាចជាដំណឹងល្អមួយសម្រាប់ក្រុមហ៊ុន Huawei បាន ព្រោះថាបើប្រទេសមហាអំណាចទាំងពីរព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ នោះក្រុមហ៊ុន Huawei អាចនឹងត្រូវដកចេញពីបញ្ជីខ្មៅ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី