តើចំណុចណា​ខ្លះដែល​បញ្ជាក់​ថា​វិស័យបាល់ទាត់កម្ពុជាមានការរីកចម្រើន?

11811

មួយរយៈចុងក្រោយនេះយើងបានកត់សម្គាល់ឃើញថា វិស័យបាល់ទាត់របស់កម្ពុជាយើងមានការរីកចម្រើនគួឲ្យកត់សម្គាល់។

ក្រុមគោព្រៃកម្ពុជាបានបង្ហាញខ្លួនឲ្យបរទេសឃើញពីសមត្ថភាពរបស់យើងតាមរយៈការប្រកួតជាមួយក្រុមខ្លាំងៗមួយចំនួនក្នុងតំបន់អាស៊ី តួយ៉ាងដូចជាក្រុមលំដាប់គំពូលរបស់អាស៊ីមួយចំនួនក្នុងនោះមានក្រុមសាំមុរ៉ៃខៀវជប៉ុនជាដើម បានមកប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយបានទទួលការស្វាគមន៍យ៉ាងកោះករពីសំណាស់ប្រិយមិត្តស្នេហាកីឡាបាល់ទាត់កម្ពុជា និងអាចជួបជាមួយកីឡាករនៅកក្នុងដួងចិត្តរបស់ពួកគាត់ផងដែរ។

នេះសរបញ្ជាក់ឲ្យឃើញថាក្រុមបាល់ទាត់ជម្រើសជាតិរបស់យើងនាពេលនេះគឺមានសមត្ថភាពល្អជាងមុនច្រើន និងអាចធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់មិនអាចមើលស្រាលបាន។

ជាមោទនភាពជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០១៨ នេះ យើងមានកីឡាកររហូតដល់ទៅ ៤រូបដែលបានផ្លាស់ទៅលេងលីគកំពូលម៉ាឡេស៊ី ដែលជាលីគមួយប្រមូលផ្តុំសុទ្ធសឹងតែកីឡាករល្អៗលំដាប់អន្តរជាតិ។ ទាំងនេះបានបញ្ជាក់ឲ្យឃើញថាសមត្ថភាពកីឡាកររបស់យើងមិនចាញ់កីឡាករបរទេសឡើយ។ ហើយចំពោះតម្លៃពលកម្មរបស់ពួកគាត់ទៀតសោតគឺក្បែរៗម៉ឺនដុល្លារផងដែរក្នុងមួយខែ។

កីឡាករ ចាន់ វឌ្ឍនាកា ប្រាក់ មុន្នីឧត្តម កែវ សុខផេង និង ធារី ចាន់ថាប៊ីន សុទ្ធសឹងជាកីឡាករសំណព្វចិត្តរបស់ប្រិយមិត្តកម្ពុជាយើងដែលបានផ្លាស់ទៅក្នុងលក្ខខណ្ឌខ្ចីជើងនៅលីគកំពូលម៉ាឡេស៊ីពេញមួយរដូវកាល។

មានសំនួរសួរថា តើការចាកចេញទៅលេងនៅលីគក្រៅស្រុករបស់កីឡាករកំពូលៗទាំងនេះ នឹងមានផលប៉ះពាល់អ្វីខ្លះដល់លីគកំពូលកម្ពុជា?

តាមការឲ្យដឹងពីក្រុមលោកគ្រូបង្វឹកក្នុងលីគកំពូលកម្ពុជាបានហើយដឹងថា ការចាកចេញរបស់កីឡាករកំពូលរបស់កម្ពុជានេះមានផលវិជ្ជមានច្រើនជាង អវិជ្ជមាន ព្រោះពួកគេអាចរៀនសូត្រទាំងបទពិសោធន៍ និងបច្ចេកទេសពីក្រុមនិងកីឡាករបរទេសដែលមានកំរិតលើសយើង ហើយយកវាមកចែករំលែក ក៏ដូចជាជួយពង្រឹងក្រុមជម្រើសជាតិរបស់យើងបាន។

ជាងនេះទៅទៀតនោះគឺជួយឲ្យពួកគាត់មានកំរិតជីវភាពល្អប្រសើរជាងមុន ក៏ដូចជាលើកមុខមាត់ជាតិសាសន៍របស់យើងផងដែរ មិនត្រឹមតែប៉ុណ្ណោះគឺបណ្តុះគំនិតឲ្យយុវជនជំនាន់ក្រោយឲ្យមានការខិតខំប្រឹងប្រែង ចាប់អាជីបជាកីឡាករបាល់ទាត់នេះឲ្យពិតប្រាកដ។ ដូច្នេះប្រហែលជាមិនយូរប៉ុន្មានទៀតទេប្រទេសយើងនឹងមានកីឡាករល្អដូចប្រទេសជិតខាងរបស់យើងដូចគ្នា។

ក្រៅពីនេះទៅទៀតនោះក្រោយពីបណ្តេញគ្រូបង្គោលសញ្ជាតិប្រេស៊ីលចេញទៅ នៅមិនទាន់មានអ្នកណាមកជំនួសតំណែងនេះបានឡើយ។ ថាតើសហព័ន្ធបាល់ទាត់កម្ពុជានិឹងជ្រើសរើសសមាសភាពរូបណាមកជំនួស ដើម្បីពង្រឹងក្រុមជម្រើសជាតិរបស់យើង។ តួយ៉ាងដូចជាប្រទេសវៀតណាម គេបានជ្រើសរើស គ្រូជនជាតិកូរ៉េខាងត្បូងដែលមានបទពិសោធន៍ជាជំនួយគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូងកាលសម័យបាល់ទាត់ពិភពលោកឆ្នាំ ២០០៤ ដែលកាលនោះកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងនាមជាសហម្ចាស់ជាមួយជប៉ុន។ ជាសមិទ្ធិផលគឺលោកគ្រូសញ្ជាតិកូរ៉េខាងត្បូងនេះជួយឲ្យជម្រើសជាតិ រៀតណាមក្រោម ២៣ឆ្នាំ ឲ្យជាប់ជាជើងឯករងក្នុងពានរង្វាន់ AFC U23 2018 ថ្មីៗនេះ ដោយមានបំបាក់ក្រុមខ្លាំងៗបំផុតក្នុងតំន់អាស៊ីទាំងមូលទៀតផង។

តើប្រិយ៍មិត្តអាចទស្សន៍ទាយបានទេថា តើបេក្ខភាពរូបណាមកកាន់ក្រុមគោព្រៃកម្ពុជាយើង និងដឹកនាំការប្រកួតនៅពេលដ៏ខ្លីខាងមុខនេះ? តើការចេញទៅលេងលីគក្រៅស្រុករបស់កីឡាករឆ្នើមៗរបស់កម្ពុជាយើង អាចជួយឲ្យក្រុមជម្រើសជាតិកម្ពុជាយើងរឹតតែមានការរីកចម្រើនជាងមុនដែររឺទេ? សូមចូលរួមជាមតិយោបល់ទាំងអស់គ្នាដើម្បីការអភិវឌ្ឍន៍កីឡាបាល់ទាត់ជាតិយើង។

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី