ពាររំងាប់ដោយការមិនចងពារ!! បិតា Huawei ប្រឆាំងដាច់ខាត បើចិនចង់បិទផ្លូវ Apple

8410

ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយជាមួយនឹងសារព័ត៌មាន Bloomberg អំពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុនដែលត្រូវបានដាក់ចូលបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនកាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei ។

លោកបាននិយាយថា សហរដ្ឋអាមេរិកគ្រាន់តែជាផ្នែកមួយនៃជំនួញរបស់ខ្លួន ហើយប្រទេសនិងក្រុមហ៊ុនជុំវិញពិភពលោកគឺមានសេរីភាពរបស់ខ្លួនក្នុងការជ្រើសរើស ។ លោកបន្ថែមថា ក្រុមហ៊ុន Huawei នឹងបន្តទិញផលិតផល និង សេវាកម្មពីសហរដ្ឋអាមេរិក ប្រសិនបើការហាមឃាត់ត្រូវបានដកចេញវិញ ។ នៅពេលចោទសួរទាក់ទងនឹងការសងសឹងរបស់ចិនទៅលើអាមេរិកដោយហាមឃាត់ការលក់ទំនិញរបស់ក្រុមហ៊ុន Apple នៅចិននោះ លោក Ren Zhengfei បានឆ្លើយតបថា ខ្លួនបានចាត់ទុកក្រុមហ៊ុន Apple ដូចជាគ្រូ ជាមេដឹកនាំ ជាអ្នកណែនាំ ហើយពិភពលោកនឹងខុសប្លែកបើគ្មានក្រុមហ៊ុន Apple ។

ស្ថាបនិករូបនេះបញ្ជាក់ទៀតថា ការប្រឆាំងនឹងក្រុមហ៊ុន Apple ពីសំណាក់ប្រទេសចិននឹងមិនអាចកើតមានឡើងនោះទេ ហើយប្រសិនបើកើតមានមែនលោកនឹងធ្វើជាអ្នកជំទាស់មុនគេតែម្ដង ។ លោក Ren Zhengfei បានឱ្យដឹងបន្ថែមថា ទង្វើរបស់សហរដ្ឋអាមេរិក គឺបានធ្វើឱ្យការនាំមុខលើគូប្រជែងរបស់ក្រុមហ៊ុន Huawei ថមថយចំនួន ២ ឆ្នាំ ។ ប៉ុន្តែក្រុមហ៊ុននឹងស្វែងរកវិធីផ្សេងដើម្បីបន្តការនាំមុខនៅលើទីផ្សារស្មាតហ្វូន និង ទីផ្សារ 5G ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី