បន្ទាប់ពីធ្លាក់ទៅ ៣ ឆ្នាំ ទីបំផុត Aston Villa ត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញហើយ

6297

ទីបំផុតក្លឹប Aston Villa បានត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League វិញហើយ ក្រោយពីផ្តួលក្រុម Derby County Football Club ក្នុងលទ្ធផល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតវគ្គ Play-off កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ ។

Aston Villa បានធ្វើការប្រកួតយ៉ាងមានជំនឿចិត្តខ្ពស់បំផុត ដោយបានទម្លាក់ក្រុមរបស់លោក Frank Lampard នៅក្នុងកីឡដ្ឋាន Wembley ដើម្បីកក់កៅអីវិលត្រឡប់ទៅលេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ( ក្របខ័ណ្ឌ Premier League ) វិញ ក្រោយពីធ្លាក់ទៅលេងនៅលីគលំដាប់ទី ២ អងគ្លេស ( ក្របខ័ណ្ឌ Championship ) អស់រយះពេលចំនួន ៣ រដូវកាល ។

សូមរំលឹកផងដែរថា ក្លឹប Aston Villa បានបញ្ចប់រដូវកាលត្រឹមតែចំណាត់ថ្នាក់លេខ ៥ ប៉ុណ្ណោះនៃលីគលំដាប់ទី ២ អង់គ្លេស ប៉ុន្តែដោយសារពួកគេទទួលបានកៅអីលេងវគ្គ Play-off នឹងបានប្រកួតឈ្នះជាបន្តបន្ទាប់ ទើបធ្វើឱ្យពួកគេទទួលបានកៅអីមួយមកលេងនៅលីគកំពូលអង់គ្លេសសម្រាប់រដូវកាល ២០១៩/២០២០ ខាងមុខនេះវិញ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី