តើ Morata បាននិយាយអ្វីខ្លះនៅពេលលឺថា Griezmann នឹងចាកចេញពី AT Madrid ?

18507
  • កីឡាករសញ្ជាតិអេស្ប៉ាញ Alvaro Morata គោរពតាមការសម្រេចចិត្តរបស់មិត្តរួមក្រុមរបស់ខ្លួន កីឡាករ Antoine Griezmann ដែលបានប្រកាសចាកចេញពីក្លឹប Atletico Madrid នៅរដូវកាល ២០១៨/២០១៩ នេះ ។

    Griezmann បានបញ្ជាក់ថា គេចង់ចាកចេញពីទឹកដី Wanda Metropolitano ដែលការប្រកាសនេះបានធ្វើឡើងមិនដល់មួយឆ្នាំទេ បើគិតពីពេលដែលគេបានចុះកុងត្រាថ្មីជាមួយក្លឹប ទោះជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Barcelona បានក៏ដោយ ។ ក្លឹបយក្សកាតាឡង់នេះមានព័ត៌មានពាក់ព័ន្ធជាមួយកីឡាកររូបនេះម្ដងទៀតដូចគ្នានឹងក្លឹបបិសាចក្រហម Manchester United ដែរ ហើយ Morata គិតថាកីឡាករដែលធ្លាប់បានជួយក្លឹប Atletico បានដូចជា Griezmann គួរតែទទួលបានការគាំទ្រពីក្លឹប ។

    Morata បាននិយាយប្រាប់សារព័ត៌មាន Marca ថា៖ ” បើអ្នកនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់កីឡាករ អ្នកនឹងដឹងថាគេនឹងចាកចេញ ។ រឿងមួយដែលយើងអាចធ្វើបាន គឺគោរពតាមការសម្រេចចិត្តរបស់គេ ។ គេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបនេះ គេបានជួយក្លឹប Atletico បានច្រើនណាស់ ។ ហេតុនេះយើងត្រូវតែគាំទ្រគេ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី