សត្វខ្លាឃ្មុំផេនដាផឿក ដ៏កម្រមួយក្បាល ត្រូវបានកាមេរ៉ាបង្កប់ក្នុងព្រៃថតជាប់នៅប្រទេសចិន

11255
  • សត្វខ្លាឃ្មុំ ផេនដាផឿក ដ៏កម្រមួយក្បាលត្រូវបានកាមេរ៉ាបង្កប់ក្នុងព្រៃថតជាប់នៅភាគនិរតីប្រទេសចិន ក្នុងតំបន់ព្រៃអភិរក្ស ដែលនេះជារឿងដ៏ភ្ញាក់ផ្អើលបំផុត ។

    យោងតាមភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា រូបថតសត្វខ្លាឃ្មុំផេនដាផឿក នេះត្រូវថតបានកាលពីពាក់កណ្ដាល ខែមេសា កន្លងទៅនៅព្រៃតំបន់អភិរក្សធម្មជាតិ Wolong នៃខេត្តស៊ីឈាន់​ ។ ចំណែកឯអ្នកស្រាវជ្រាវម្នាក់ឈ្មោះលោក Li Sheng ឱ្យដឹងដែរថា សត្វខ្លាឃ្មុំផេនដា នេះមានអាយុចន្លោះពី ១-២ ឆ្នាំ ហើយមិនមានព័ត៌មានបន្ថែមណាមួយទាក់ទងនឹងវាទៀតនោះទេ ។ យ៉ាងណាមិញចំនួនសត្វខ្លាឃ្មុំផេនដា ដែលរស់នៅក្នុងព្រៃមានការធ្លាក់ចុះខ្លាំងមកនៅត្រឹមជាង ២,០០០ ក្បាលប៉ុណ្ណោះជុំវិញពិភពលោក ។

    សូមបញ្ជាក់ឱ្យដឹងផងដែរថា ចំនួនសត្វខ្លាឃ្មុំផេនដា ច្រើនជាង ៨០ ភាគរយកំពុងរស់នៅក្នុងព្រៃនៃខេត្តស៊ីឈាន់នេះ ហើយក្រៅពីនេះស្ថិតនៅក្នុងខេត្ត Shannxi និង Gansu ៕

    ដោយ៖ វី

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី