ប្រធានអូឡាំពិកម្ពុជា បានចាត់ទុកការប្រកួតវាយកូនឃ្លីលើតុ ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣

32015
  • ប្រធានអូឡាំពិកម្ពុជា ឯកឧត្តម ថោង ខុន បានចាត់ទុកការប្រកួតវាយកូនឃ្លីលើតុមិត្តភាពពានរង្វាន់ ONE PARK ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និង​ អបអរសាទរឆ្នាំវប្បធម៍ទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ ២០១៩ ជាផ្នែកមួយជួយពង្រឹងសមត្ថភាពអត្តពលិក ត្រៀម ស៊ីហ្គេម ឆ្នាំ២០២៣  ។

    ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រកួតពានរង្វាន់ ONE PARK ដែលកម្ពុជា-ចិន រៀបចំរួមគ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជាកាន់តែស្អិតរមួត និង បន្តរួមគ្នាពង្រឹង ពង្រីកបន្ថែមទៀត ចាប់ពីអតីតកាលមកដល់បច្ចុប្បន្ន និងទៅអនាគតប្រកបដោយការគោរពជឿទុកចិត្តគ្នាទៅវិញទៅមក ដោយឈរលើយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមិត្តដែកថែប ។ ឯកឧត្តម បន្តថា ការប្រកួតនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ការបំពេញឱ្យគ្នាក្នុងភាពជាដៃគូសហប្រតិបត្តិការលើវិស័យសាធរណៈ និង ផ្នែកឯកជនតាមរយៈក្រុមហ៊ុន ONE PARK GROUP ក្នុងការឧបត្ថម្ភគាំទ្រដល់វិស័យកីឡាទេសចរណ៍ ពិសេសវិស័យកីឡាវាយកូនឃ្លីលើតុ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ដោយឡែក ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាម៉ានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា ការប្រកួតវាយកូនឃ្លីលើតុ ដែលកម្ពុជា-ចិន រៀបចំរួមគ្នានេះ មានគោលបំណង បង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាព ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងប្រជាជនកម្ពុជា និង ប្រជាជនចិន ដែលមកធ្វើការវិនិយោគ និង រស់នៅលើទឹកដីប្រទេសកម្ពុជា ។

    ចំពោះលទ្ធផលប្រកួតវិញ ក្រុមកម្ពុជា លេខ១ បានលើអង្គភាពកីឡានគរបាលជាតិកម្ពុជា លេខ២ ក្លិបអលស្តា លេខ៣ បានក្លិបសន្ធម៉ុកថ្មី និងលេខ៣ ស្ទួន ក្លិបស្តៃដឺមែន ។ រីឯចំណាត់ថ្នាក់ ក្រុមចិន លេខ១ បានលើក្រុមសភាពាណិជ្ជកម្ម ហ៊ូណាន លេខ២ ក្លិបសភាពាណិជ្ជក្វាងទុង និងលេខ៣ ក្លិប ឌី អ៊ីងឈួងលេន និងលេខ៣ ស្ទួន ក្លិបសភាពាណិជ្ជកម្មចិន នៅកម្ពុជា ។ រីឯក្រុមល្អបំផុតបានលើក្រុមកម្ពុជា គឺក្រុមអង្គភាពកីឡានគរបាលជាតិ ដណ្តើមប្រាក់រង្វាន់ ១៥០០ ដុល្លារ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី