
Diego Costa បានវិលត្រលប់ទៅកាន់ក្លឹប Atletico Madrid វិញពីក្លិបតោខៀវ Chelsea នៅឆ្នាំ ២០១៧ ។
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ់ រូបនេះបានបង្ហាញថាដៃគូរបស់គាត់គឺកីឡាករ Antoine Griezmann មានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់គាត់ក្នុងការត្រលប់មក Atletico Madrid វិញ។
Costa បាននិយាយថា៖ “Griezmann តែងតែហៅខ្ញុំឱ្យត្រលប់ទៅ Atletico វិញហើយខ្ញុំមិនគិតថាគាត់នឹងចាកចេញពីខ្ញុំឥឡូវនេះទេ” ។
Antoine Griezmann ត្រូវបានលិចលឺពាក្យចាចររ៉ាមយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ចេញពី AT ក្នុងតម្លៃ ១០០ លានអឺរ៉ូដើម្បីទៅកាន់ក្រុម Barcelona នៅរដូវក្តៅ ២០១៨ ខាងមុខនេះ ៕
ដោយ៖ Dara Hunii