បើមិនប្រាប់គ្មានអ្នកជឿរទេថាតារាថៃ Patcharapa មានអាយុ ៤០ ឆ្នាំ តែសម្រស់វិញស្អាតខ្ចីដូចក្មេង ១៨

63872
  • ជីវិតរបស់កំពូលតារាសម្ដែងស្រីថៃនាង Aum Patcharapa អាចនិយាយបាថានាងរស់នៅសឹងតែលែងខ្វល់ខ្វាយពីអ្វីទៅហើយ ព្រោះមិនថាប្រជាប្រិយភាព ទ្រព្យសម្បត្តិ ឬ​ មនុស្សជាទីស្រឡាញ់នោះទេ នាងសុទ្ធតែមានទាំងអស់ ហើយលើសពីនេះ Aum ថែមទាំងមានរូបសម្រស់ផូរផង់មិនចាស់ជ្រីវជ្រួញទៅតាមវ័យថែមទៀតផង ។

    បន្ថែមពីលើជីវភាពដ៏សឹងតែឥតខ្ចោះរបស់នាងជាញឹកញាប់ខ្លាំងណាស់ដែលតារាស្រីថៃ​ Aum Patcharapa ​ រូបនេះ ទៅចូលរួមកម្មវិធីផ្សេងៗរបស់មិត្តភក្ដី ដូចជាខួបកំណើតជាដើម ហើយគ្រប់ពេល  Aum តែងរំលេចខ្លួនយ៉ាងលេចធ្លោជានិច្ច ជាក់ស្ដែងថ្មីៗនេះ តារាស្រីថៃខាងលើបានស្លៀករ៉ូបខ្លីបញ្ចេញគល់ភ្លៅសខ្ចីបង្ហាញសម្រស់ដើមទ្រូងធ្វើឱ្យប្រុសៗជជក់មាត់មិនស្ទើរនោះទេ ហើយលើសពីនេះនាងថែមទាំងរាំគ្រលែងចង្កេះយ៉ាងទន់ល្វតល្វន់មើលទៅពិតជាទាក់ទាញបំផុត ។ បើគ្រាន់តែសម្លឹងមើលរូបរាងពីក្រៅរបស់នាង អ្នកណាទៅដឹងថាតារាស្រី Aum Patcharapa មានអាយុ ៤០ ឆ្នាំនោះ ជាពិសេសពេលឃើញនាងរាំឡកបែបនេះទៀត រឹតតែមិនគួរឱ្យជឿរ ៕ តោះទស្សនាសម្រស់របស់នាង Aum Patcharapa ទាំងអស់គ្នាថាស្រស់ស្អាតខ្លាំងប៉ុណ្ណា៖

    ដោយ៖ សុខៈ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី