ចូលនិវត្តន៍មិនទាន់បានប៉ុន្មានផង ស្រាប់ពេលនេះ Xavi ត្រូវតែងតាំងជាអ្នកចាត់ការរបស់ក្លឹប AI Sadd បាត់

12809
  • លោក Xavi បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីថ្ងៃទី ២ ខែឧសភា ហើយអតីតកីឡាកររូបនេះបានប្រកួតលើកចុងក្រោយកាលពីថ្ងៃទី ២០ ខែឧសភា ក្នុងការប្រកួតពានរង្វាន់ AFC Champions League ខណះក្នុងជំនួបនោះពួកគេចាញ់ក្លឹប Persepolis ។

    លោកបានរៀបចំផែនការចង់ក្លាយជាគ្រូបង្វឹកបាល់ទាត់ដែលពេលនេះបានប្រែក្លាយជាការពិតហើយព្រោះអតីតកីឡាកររបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះនឹងត្រូវក្លាយជាអ្នកចាត់ការក្លឹប Al Sadd ។ លោក Xavi នឹងចូលកាន់តួនាទីនេះជាផ្លូវការក្នុងរដូវកាលប្រកួត ២០១៩/២០២០ ខណះក្រុម Al Sadd មានផែនការធ្វើដំណើរទៅទីក្រុង Girona ដែលជាជំរំហ្វឹកហាត់មុនរដូវកាលចាប់ផ្ដើមថ្មី ។

    ដោយសារអនាគតរបស់លោក Ernesto Valverde នៅក្លឹប Barcelona បានចាប់ផ្ដើមមានភាពមិនច្បាស់លាស់លោក Xavi មានព័ត៌មានចចាមអារ៉ាមថាអាចនឹងមកជំនួសតួនាទីជាអ្នកចាត់ការនៅក្រុម Barcelona ប៉ុន្តែពេលនេះលោកត្រូវបង្ហាញសមត្ថភាពជាអ្នកចាត់ការនៅប្រទេសកាតាជាមុនសិន មុននឹងនិយាយពីលទ្ធភាពប្ដូរមកដឹកនាំនៅទឹកដី Camp Nou ។

    លោក Xavi បានប្ដូរមកលេងនៅក្លឹប Al Sadd បានកាលពីឆ្នាំ ២០១៥ បន្ទាប់ពីបានបញ្ចប់អាជីពរបស់ខ្លួននៅក្លិប FC Barcelona ដោយបានលើកពានលីគកំពូលអេស្ប៉ាញ ៨ រដូវកាល ពានរង្វាន់ Copa del Rey ៣ រដូវកាល និង ពានររង្វាន់ក្របខ័ណ្ឌ Champions League ៤ រដូវកាល ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី