រាត្រីកក្រើកបានមកដល់ហើយ! តើយប់នេះ Chelsea ឬ Arsenal នឹងក្លាយជាស្ដេចក្រាញ់នៅអឺរ៉ុប?

13589
  • ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី ២ របស់ទ្វីបអឺរ៉ុប UEFA Europa League ដែលលោកអ្នកទន្ទឹងរង់ចាំបានមកដល់ហើយ ដែលក្លឹប Chelsea ត្រូវប៉ះជាមួយក្លឹប Arsenal នារាត្រីនេះ ។

    បន្ទាប់ពីឆ្លងការវគ្គជម្រុះអស់ជាច្រើនដំណាក់កាលកន្លងមក ពេលនេះបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Europa League ហើយ ដែលជំនួបលើកពាននេះនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Baku Olympic Stadium ស្ថិតក្នុងទីក្រុង Kaku ប្រទេស Azerbaijan ដែលការប្រកួតនឹងត្រូវចាប់ផ្ដើមនាវេលាម៉ោង ២ៈ០០ នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២ ខែ ឧសភា ឆ្នាំ នេះ ។

    ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនារដូវកាលនេះគឺក្រុមទាំង ២ សុទ្ធសឹងតែមកពីប្រទេសអង់គ្លេស បន្ទាប់ពីក្លឹបតោខៀវ Chelsea ទម្លាក់ក្រុមខ្លាំងអាល្លឺម៉ង់ Eintracht Frankfurt ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណះក្លឹបកាំភ្លើងធំ Arsenal បានទម្លាក់ក្រុមមកពីអេស្ប៉ាញ Valencia ទើបធ្វើឱ្យក្រុមអង់គ្លេសទាំង ២​ នេះឡើងមកជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមពាន Europa League នារាត្រីព្រឹកនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី