មិនប្រើឈ្មោះ HongMeng OS ឡើយ តែ Huawei រត់ទៅចុះពាណិជ្ជសញ្ញាឈ្មោះ OS ថ្មីជំនួសវិញ

8184

ក្រោយជួបបញ្ហារាំងស្ទះក្នុងការបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុន Huawei បានក៏សម្រេចថយក្រោយមួយជំហានចាប់យកប្រព័ន្ធប្រតិបត្តិការដែលខ្លួនបានអភិវឌ្ឍកាលពីឆ្នាំ ២០១២ ត្រៀមកំណត់ឱ្យអតិថិជនប្រើប្រាស់ជាផ្លូវការអំឡុងពេលថេរវេលាកំណត់រយៈពេល ៩០ ថ្ងៃជាមួយក្រុមហ៊ុន Google បានឈានដល់ទីបញ្ចប់ ។

កន្លងទៅលេចលឺដំណឹងថា ក្រុមហ៊ុនយក្សប្រទេសចិនមួយនេះយកប្រព័ន្ធប្រតិបត្តិ “HongMeng OS” មកប្រើប្រាស់ជំនួសដោយប្រព័ន្ធប្រតិបត្តិការ Android តែរបាយការណ៍ចុងក្រោយនេះបានសង្កត់ធ្ងន់ថា ពាណិជ្ជសញ្ញាដែលក្រុមហ៊ុនចុះជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល EUIPO គឺប្រើប្រាស់ឈ្មោះ Ark OS ពុំមែនជា HongMeng OS នោះទេ ។ ជារួមយើងអាចសន្មតបានថា ការចុះបញ្ជីដែលធ្វើឡើងនាថ្ងៃទី ២៤ ខែឧសភា កន្លងទៅ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា Huawei នឹងប្រើប្រាស់ឈ្មោះ Arks OS ជាប្រព័ន្ធប្រតិបត្តិដំណើរការលើទីផ្សារសកលលោករបស់ខ្លួន ប្រសិនណាត្រូវចែកផ្លូវជាមួយក្រុមហ៊ុន Google ពិតមែន ។

សព្វថ្ងៃមិនទាន់ត្រូវបានប្រភពណាមួយបង្ហើបពីមុខមាត់និងរូបរាងផ្ទៃ Interface ត្រួសៗនៃ OS ថ្មីនេះនៅឡើយទេ ដោយអ្វីដែលយើងដឹងគឺត្រង់ថា Ark OS នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធី Android បានដដែល (មានការកំណត់) ស្របពេលក្រុមហ៊ុន Huawei កំពុងចរចាយ៉ាងដុតដៃដុតជើងជាមួយក្រុមហ៊ុនព័រទុយហ្គាល់ Apptoids ដើម្បីតតាំង Play Store របស់ក្រុមហ៊ុន Google ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី