
ខ្សែបម្រើក្រុមកាំភ្លើងធំ Arsenal គឺកីឡាករ Jack Wilshere បានប្រាប់ឲ្យដឹងថាអ្នកចាត់ការក្លឹបគឺលោក Arsene Wenger បានប្រាប់គាត់មុនពេលចាប់ផ្តើមរដូវកាលនេះថា គាត់អាចចាកចេញពីក្លឹបបាន។
កុងត្រារបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះជាមួយនឹងក្រុមកាំភ្លើងធំនឹងត្រូវចប់នៅចុងរដូវកាលនេះហើយ តែរូបគេក៏អាចមានឱកាសចាកចេញកាលពីខែ សីហា ២០១៧ ដែរ បន្ទាប់ពីរូបគេត្រូវលេងឲ្យ Bournemouth រយៈពេលមួយឆ្នាំ លក្ខណៈខ្ចីជើង រួចមក ។ ទោះជាបែបនេះក្តី Wilshere បានទទូចថាគោលដៅរបស់រូបគេគឺត្រឡប់ទៅកាន់កីឡាដ្ឋាន Emirates វិញបន្ទាប់ពីចប់នៅ Cherries និងបានតស៊ូយកតំណែងខ្សែបម្រើកណ្តាលនៅ Arsenal បាន។
“អ្នកគ្រប់គ្នាសុទ្ធតែបានដឹងថា កុងត្រាខ្ញុំនៅមួយឆ្នាំទៀត ហើយត្រូវបានខ្ចីជើងទៅលេង រងរបួស និងមិនបានលេងតាមផែនការរបស់គាត់ឡើយ”។ គាត់និយាយថា “ពេលនេះពួកយើងមិនអាចផ្តល់កុងត្រាថ្មីដល់អ្នកឯងទេ អញ្ចឹងហើយប្រសិនបើអ្នកអាចរកបានកន្លែងថ្មីហើយអ្នកអាចចាកចេញទៅបាន”។
“អ្វីដែលខ្ញុំចង់បានគឺភាពច្បាស់លាស់ ថាតើខ្ញុំឈរនៅត្រង់ណាក្នុងក្លឹបបាល់ទាត់មួយហ្នឹង។ តើខ្ញុំនឹងមានអារម្មណ៍បែបណាក្រោយមក? វាពិតជាធ្វើឲ្យខ្ញុំគិតច្រើនណាស់”។ គាត់ប្រាកដជានិយាយថា ខ្ញុំអាចតស៊ូសម្រាប់តួនាទីរបស់ខ្ញុំ ហើយប្រសិនបើខ្ញុំលេងបានល្អក្នុងពាន Carabao Cup និង Europa League ខ្ញុំនឹងមានឱកាស”។
“ពេលនោះខ្ញុំមានពេល ៣ ឬ ៤ សប្តាហ៍ ក្នុងរដូវដោះដូរកីឡាករ ហើយខ្ញុំនឹកមិនឃើញកន្លែងដែលខ្ញុំត្រូវទៅ ហើយពេលនោះដែរខ្ញុំក៏មិនទាន់មានលក្ខណៈគ្រប់គ្រាន់ផងដែរ”។
“ពេលខ្ញុំលេងនៅ Bournemouth ខ្ញុំតែងតែគិតចង់ត្រឡប់មកទីនេះវិញ។ ទីនេះជាកន្លែងដែលខ្ញុំចង់នៅ”៕
ដោយ៖ Dara Hunii