Salah ក្លាយជាកីឡាករ អេហ្ស៊ីប ដំបូងគេដែលរកបាន Hat-trick នៅ Premier League

14511
  • Mohamed Salah កំពុងគ្រងតំណែងជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្របខ័ណ្ឌ Premier League ដោយមាន ២៨គ្រាប់ ក្នុងដៃ ឈលើ Kane ៤ គ្រាប់ ចាំមើលថាតើម៉ាស៊ីនរកគ្រាប់បាល់របស់ហង្សក្រហមមួយនេះ អាចទទួលបានស្បែក​ជើងមាស នៅដំណាច់រដូវកាលនេះដែរ ឬ អត់?

    Image result for Mohamed Salah

    មកទល់ពេលនេះ​ Salah បានក្លាយជាកីឡាករ អេហ្ស៊ីបទី១ ដែលរកបានបាល់ ហ៊ែតទ្រីក (Hat-trick) និង រកគ្រាប់បាល់បានច្រើនជាងគេនៅ English Premier League ហើយរដូវកាលនេះក៏ជារដូវកាលមាសរបស់ គេផងដែរ នៅទឹកដី អង់គ្លេសមួយនេះ កាលពីគេជ្រកកោនក្រោមដំបូល តោខៀវ គេពិតជាមិនសូវជោគជ័យប៉ុន្មានទេ ទើបគេសម្រេចចិត្តផ្លាស់ទៅលេងនៅទឹកដី អ៊ីតាលី។

    Image result for Mohamed Salah

    ក្រោមក្រសែភ្នែកដោយយកចិត្តទុក​ដាក់​របស់ Klopp ទើបគាត់សម្រេចចិត្តទិញយក បុរសសក់រួញមួយនេះមកទឹកដីអង់គ្លេសវិញនៅរដូវកាល ២០១៧-២០១៨ នេះ។ គ្រាន់តែមក​ដល់ទឹកដីនេះជាលើកទីពីរភ្លាម កីឡាករសញ្ជាតិ អេហ្ស៊ីប រូបនេះមិនបានធ្វើឲ្យ អតីតអ្នកចាត់ការ Dortmund រូបនេះខកបំណងឡើយ ដោយជួយឲ្យ ហង្សក្រហម ជាប់ជម្រើសក្នុងក្រុមកំពូលទាំង ៤ ហើយ អាចឆ្លងដល់វគ្គ ៨ក្រុម ចុងក្រោយនៅ UCL យ៉ាងគួឲ្យភ្ញាក់ផ្អើល។

    Image result for Mohamed Salah

    ក្រោយពីស៊ុត ៤គ្រាប់ម្នាក់ឯងទល់និង Watford រួចមក Salah បានជួយឲ្យ អេហ្ស៊ីប ក្លាយជាប្រទេសដែលមានលេខរៀងទី ៤៣ ដែលមានកីឡាករស៊ុតបានបាល់ ហ៊ែតទ្រីក នៅ លីគកំពូលអង់គ្លេស ហើយក៏រំកិលខ្លួនមកកាន់លេខរៀងទី១០ នៅទ្វីបអាហ្វ្រិក ដែលជា​ប្រទេសមានកីឡាកររកបាន ហ៊ែតទ្រីក ក្នុងលីកមួយនេះដូចគ្នាផងដែរ ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី