
តារាកំប្លែងដ៏មានប្រជាប្រិយភាព គឺ នាយ ហុងដា កំពុងទាល់យ៉ាងខ្លាំងក្នុងរឿងសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីជួបវិបត្តិដោយសារឪពុកធ្លាក់ខ្លួនឈឺធ្ងន់កាលពីពេលកន្លងទៅនេះ ។
ឪពុកតារាកំប្លែងរូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់ជាយូរមកហើយ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះស្ថានភាពជំងឺឪពុករបស់តារាកំប្លែង ហុងដា ហាក់កាន់តែធ្លាក់ដុនដាបទៅៗដែលត្រូវបានគេដឹងថាត្រូវប្រើខ្យល់ឧកស៊ីហ្សែនដើម្បីជំនួយក្នុងការដកដង្ហើម ។ ដោយសារទាល់នឹងបញ្ហាសេដ្ឋកិច្ចគ្រួសារខ្វះខាតថវិការក្នុងការព្យាបាលឪពុកបន្តនោះតារាកំប្លែង ហុងដា បានសម្រេចចិត្តដាក់លក់ផ្ទះដែលខ្លួន និង គ្រួសារកំពុងរស់នៅយ៉ាងបន្ទាប់បំផុតដោយបានប្រកាសជាសាធារណៈលើគណនីហ្វេសប៊ុកនាប៉ុន្មនាម៉ោងមុននេះដើម្បីបានថវិកាព្យាបាលឪពុក ។
មានអ្នកគាំទ្រជាច្រើនបានថ្លែងការសរសើរពីទឹកចិត្តរបស់តារាកំប្លែងនាយ ហុងដា យ៉ាងខ្លាំងចំពោះទង្វើប្រកបដោយការដឹងគុណនេះ ។ ក្នុងនោះដែរក៏មានការលើកទឹកចិត្ត និង ជូនពរឱ្យឪពុកតារាកំប្លែង ហុងដាឆាប់បានជាសះស្បើយពីជំងឺផងដែរ ៕
ដោយ៖ នីតា