
អ្នកចាត់ការក្លឹប Real Madrid គឺលោក Zinedine Zidane បានបង្ហើបឲ្យដឹងថា គាត់មិនមានបំណងចង់ធ្វើជាគ្រូបង្វឹកទេពេលដែលគាត់ចូលនិវត្តន៍ តែពេលនេះគាត់សប្បាយចិត្តដែលបានសម្រេចចិត្តធ្វើជាគ្រួបង្វឹក។
កាលនៅជាកីឡាករ Zidane ត្រូវបានចាត់ទុកជាកីឡាករឆ្នើមមួយរូប និងបានឈ្នះពានជាច្រើន ទាំងនៅកម្រិតក្លឹប និងអន្តរជាតិ ។ គ្រួបង្វឹកសញ្ជាតិបារាំងរូបនេះ កាលនៅជាកីឡាករ ធ្លាប់ជួយឲ្យក្រុមឈ្នះ World Cup 1998 និង Euro 2000 ជាមួយក្រុមមាន់គក និងពានរង្វាន់ UEFA Champions League ពេលលេងឲ្យ Real Madrid នៅឆ្នាំ ២០០២។ គាត់ក៏ទទួលបានពានរង្វាន់ Ballon d’Or នៅឆ្នាំ ១៩៩៨ និង ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ក្នុងឆ្នាំ ១៩៩៨ ២០០០ និង ២០០៣ ផងដែរ។
បើទោះបីគាត់ជាកីឡាករដ៏ជោគជ័យមួយរូបនៅពេលនោះក្តី ពេលគាត់ចូលនិវត្តន៍នៅ ឆ្នាំ ២០០៦ លោក Zidane ក៏មានភាពស្ទាក់ស្ទើរក្នុងការធ្វើជាគ្រូបង្វឹកដែរ។ ទោះជាយ៉ាងនេះក្តី ចាប់តាំងពីទទួលការងារជាគ្រួបង្វឹកនៅ Santiago Bernabeu ពីឆ្នាំ ២០១៦ មកគាត់បានឈ្នះជើងឯក Champions League ពីរលើក ពាន La Liga និងពាន the Copa del Rey ។
“នៅពេលខ្ញុំចូលនិវត្តន៍ ខ្ញុំគ្មានបំណងធ្វើជាគ្រូបង្វឹកនេះទាល់តែសោះ”។
“ខ្ញុំចង់ឈប់ ហើយធ្វើអ្វីផ្សេងវិញ ប៉ុន្តែក្រោយមកខ្ញុំបានគិតថាខ្ញុំត្រូវតែបន្តប្រឈមនឹងឧបស័គ្គក្នុងជីវិតបន្តទៀត។ ខ្ញុំក៏បានរៀបចំខ្លួនសម្រាប់ការងារនេះ ហើយពេលនេះខ្ញុំជាគ្រួបង្វឹក ហើយខ្ញុំសប្បាយចិត្តនិងការងារនេះ” ៕
ដោយ៖ Dara Hunii