បើ Son ជួយឱ្យ Spurs លើកពាន UCL ពិតមែន នោះគេនឹងបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតមួយ

11257
  • កីឡាករឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son នឹងកសាងប្រវត្តិសាស្ត្រដំបូងបំផុតសម្រាប់កីឡាករដែលមកពីទ្វីបអាស៊ី ប្រសិនបើជាអាចជួយឱ្យក្លិប Tottenham Hotspur លើកពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នាយប់ថ្ងៃសៅរ៍សប្ដាហ៍នេះ ។

    ប្រសិនបើអាចជួយឱ្យក្លឹបមាន់ខ្នាយមាស Spurs លើកពាន Champions League ពិតប្រាកដមែននោះ Son នឹងក្លាយជាជនជាតិអាស៊ីដំបូងគេដែលបានលេងលើទីលាន ហើយឈ្នះពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុបនេះ ដោយសារពីមុនមកគ្មានកីឡាករអាស៊ីណាមួយធ្លាប់ធ្វើបានដូច្នេះទេ ។ កាលពីជាង ១០ ឆ្នាំមុន Park Ji-sung បានក្លាយជាជនជាតិអាស៊ីដំបូងឈ្នះពានរង្វាន់ Champions League ប៉ុន្តែរូបគេគ្រាន់តែបានមេដាយជានិមិត្តរូបប៉ុណ្ណោះ មែនទែនទៅ Park មិនបានលេងសូម្បីតែ ១ នាទីនៅវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ ២០០៨ ដែលក្រុម Manchester United បានយកឈ្នះក្រុមតោខៀវ Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ។

    សូមរំលឹកឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធកូរ៉េខាងត្បូងវ័យ ២៦ ឆ្នាំ Heung-Min Son បានស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ឱ្យក្រុម Tottenham Hotspur នៅក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ នឹងបានដើរតួយ៉ាងសំខាន់បំផុតក្នុងការទម្លាក់ក្រុមមេឃខៀវ Manchester City ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ៕

    ដោយ៖តារា

    ប្រភព :
    The Sun
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី