
កាលពីម្សិលមិញការប្រកួតដណ្ដើមពានរង្វាន់ស្ដេចថៃ King Cup ២០១៨ បានរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ ។ ដោយក្រុមមកពីអឺរ៉ុប ស្លូវ៉ាគី បានទម្លាក់ ក្រុមរបស់អាស៊ី សហព័ន្ធអារ៉ាប់រួម ក្នុលទ្ធផល ២-១ ។ ចំណែកក្រុមម្ចាស់ផ្ទះ ថៃ បានយកឈ្នះទៅលើក្រុមមកពីទ្វីបអាព្រិច ហ្គាបុង ដោយបាល់ ១១ ម៉ែត្រ ( ៤-២ ) ក្រោយបានត្រឹមស្មើរគ្នា ០-០ ៕
ដូចនេះក្រុមម្ចាស់ផ្ទះ ថៃ នឹង ត្រូវប៉ះ ក្រុម ស្លូវ៉ាគី នៅវគ្គផ្ដាច់ព្រ័ត្រ្តនៃពានរង្វាន់ King Cup ២០១៨ នៅថ្ងៃទី ២៥ ខែ មីនា ខាងមុខនេះនៅកីឡាដ្ឋាន Rajamangala National Stadium ៕
ចាំមើលទាំងអស់គ្នាថា តើ ថៃអាចការពារដំណែងជើងឯក King Cup របស់ខ្លួនបានដែរឬទេ?
ដោយ៖ Dara Hunii