ផ្កាយរណបមួយគ្រឿងរបស់រុស្ស៊ី ត្រូវរន្ទះបាញ់ ខណៈកំពុងហោះឡើងទៅកាន់ទីអវកាស

40454
  • គ្រាប់រ៉ុក្កែតរុស្ស៊ី ស៊យយូស (Soyuz) ត្រូវរន្ទះបាញ់ចំក្នុងកំឡុងការបាញ់បង្ហោះផ្កាយរណបមួយគ្រឿងកាលពីថ្ងៃទី ២៧ ខែ ឧសភា  (ម៉ោងក្នុងតំបន់) ក៏ប៉ុន្តែទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូខូសស្មូស់ បានបញ្ជាក់ថា វាពុំបានបង្កឲ្យមានបញ្ហាអ្វីឡើយ និងបាននាំយកផ្កាយរណបទៅដល់គន្លងគោចរនៃភពផែនដីដោយជោគជ័យ ។

    ហេតុការណ៍នេះ បានកើតឡើងក្នុងកំឡុងការបាញ់បង្ហោះផ្កាយរណបប្រភេទ ក្លូណាស់-អឹម មួយគ្រឿងឡើងទៅកាន់ទីអវកាស ចេញពីមូលដ្ឋាន ផ្លីសេក ខូសស្មូដ្រូម ដែលស្ថិតនៅចម្ងាយ ៨០០ គីឡូម៉ែត្រភាគខាងជើងទីក្រុងម៉ូស្គូ កាលពីវេលាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ។

    សូមរំលឹកថា គ្រាប់រន្ទះបានបាញ់រ៉ុក្កែត សាធើន ប្រាំ (Saturn V) ដល់ទៅពីរលើកផ្ទួនគ្នា កាលពីខែវិច្ឆិកា ឆ្នាំ ១៩៦៩ ក្នុងអំឡុងបេសកកម្ម អាប៉ូឡូ ១២ (Apollo 12) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ តែវាពុំបានបង្កគ្រោះថ្នាក់អ្វីនោះទេ ខណៈបេសកកម្មនេះ គឺជាបេសកកម្មមានវត្តមានក្រុមអវកាសយានិកថែមទៀតផង ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី