ក្រុមហ៊ុន Huawei ដាក់ញ្ញតិប្តឹងជំទាស់មួយទៅកាន់តុលាការសហរដ្ឋអាមេរិក (NDAA)

17138
  • ក្រុមហ៊ុន Huawei កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានដាក់ញ្ញតិមួយទៅកាន់តុលាការក្នុងរដ្ឋតិចសាស់ ដើម្បីស្នើឲ្យតុលាការអាមេរិកប្រកាសចាត់ទុកការអនុវត្តន៍ច្បាប់ស្តីសកម្មភាពការពារជាតិអាមេរិក ហៅកាត់ថា (NDAA) ឆ្នាំ ២០១៩ គឺជាការអនុវត្តន៍ផ្ទុយពីរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ។

    យ៉ាងណាមិញ សហរដ្ឋអាមេរិក បានពន្យារពេល ៩០ ថ្ងៃ សម្រាប់ការអនុវត្តន៍បម្រាមនេះ ដើម្បីបន្ធូរបន្ថយការរិះគន់ពីអន្តរជាតិ ខណៈអ្នកជំនាញជាច្រើនបានមើលឃើញថា សហរដ្ឋអាមេរិក បានទាញ Huawei មកប្រឡូកក្នុងរឿងនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង នោះគឺសង្គ្រាមពាណិជ្ជកម្ម ។

    ជាមួយគ្នានេះ លោក សុង លីវភីង ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានលើកឡើងថា ការហាមឃាត់ក្រុមហ៊ុនលោក ដោយយកបញ្ហាសន្តិសុខអ៊ីនធឺណិត គឺជាលេស ហើយថា វានឹងមិនអាចជួយធ្វើឱ្យបណ្តាញទំនាក់ទំនងមួយនេះ កាន់តែមានសុវត្ថិភាពនោះទេ វាគឺជាកំហុស និង បង្វែរការយកចិត្តទុកដាក់ទៅលើអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដ ដែលយើងកំពុងប្រឈម ។

    លោក សុង បាននិយាយទៀតថា អ្នកនយោបាយរបស់សហរដ្ឋអាមេរិកកំពុងតែប្រើកម្លាំងនៃប្រជាជាតិទាំងមូល ដើម្បីវាយបកមកលើក្រុមហ៊ុនឯកជន ហើយវាពិតមិនធម្មតានោះទេ និង ស្ទើរតែមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី