
John Duerden ជឿថា Liga 1 របស់ឥណ្ឌូនេស៊ីអាចនឹងទទួលផលប្រយោជន៍ពីការដាក់ចេញច្បាប់ទិញកីឡាករបរទេសមកតំបន់អាស៊ាន និងការចូលក្នុងទីផ្សារកីឡាករនៃប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។
ទោះបីជាយើងមិនច្បាស់ទៅលើការបញ្ចេញមតិរបស់លោក Edy Rahmayadi ប្រធាន PSSI (សមាគមបាល់ទាត់នៃឥណ្ឌូនេស៊ី) ដែលចោទសួរកីឡាករឥណ្ឌូនេស៊ីដែលត្រៀមចាកចេញទៅលេងនៅក្រៅប្រទេសក៏ដោយ ក៏មិនធ្លាប់មានកីឡាករច្រើបែបនេះដែលចេញទៅលេងនៅអាស៊ីទេ។
ប្រការនេះនឹងជួយឲ្យបាល់ទាត់ឥណ្ឌូនេស៊ីមានការរីកចម្រើនរយៈពេលយូរអង្វែង។
មានការចាប់អារម្មណ៍ខ្លាំងលើការចាកចេញរបស់ Envan Dimas និង Ilham Udin ពីក្លឹបជើងឯក Liga 1 Bhayangkara ទៅលេងឲ្យក្លឹប Selangor នៅម៉ឡេស៊ី។ គេមើលឃើញថានេះគឺជាការបាត់បង់មួយដ៏ធំធេងសម្រាប់ក្លឹប Bhayangkara ហើយអ្នកគាំទ្រមានការសោកស្តាយដែលពួកគេលែងមានឱកាសឃើញកីឡាករក្នុងឌួងចិត្តទៀតឡើយ។
ពិភពបាល់ទាត់គឺអញ្ចឹងឯង។ មិនចាំបាច់និយាយដល់ថាកីឡាករទាំងពីរនោះអាចធ្វើឲ្យទម្រង់លេងរបស់គេប្រសើរឡើងនៅពេលដែលពួកគេលេងឲ្យយក្សក្រហមនៅម៉ាឡេស៊ីនោះទេ បើមើតែកម្រិតបាល់ទាត់ក្នុងលីគកំពូលម៉ាឡេស៊ីគឺមានលក្ខណៈខ្ពស់ជាងលីគនៅឥណ្ឌូនេស៊ីដាច់។ ក្លឹប Selangor ជាក្លឹបដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍បើប្រៀបធៀបជាមួយ Bhayangkara ដែលបានធ្វើឲ្យភ្ញាក់ផ្អើលដល់មនុស្សជាច្រើនដោយពួកគេអាចឈ្នះជើងឯកកាលពីរដូវមុន។
ប្រសិនអ្នកទាំងពីរបញ្ចេញសមត្ថភាពបានល្អនៅក្នុងក្រុមថ្មីរបស់ពួកគេ នោះវានឹងក្លាយជាឱកាសមួយសម្រាប់កីឡាករវ័យក្មេងជំនាន់ក្រោយក្នុងការទៅលេងនៅក្រៅប្រទេស ព្រោះការវាការពិតជាក់ស្តែងដែលកីឡាករម្នាក់ៗនឹងមានភាពរីកចម្រើនជាងមុននៅពេលដែលពួកគេអាចទៅលេងនៅក្រៅប្រទេស។ អ្វីទាំងឡាយដែលពួកគេនឹងជួបប្រទះលើទីលាន គឺសុទ្ធសឹឹងជាឧបសគ្គនាំឲ្យពួកគេព្យាយាមយកឈ្នះឲ្យបាន។
កីឡារករ Ferdinand Sinaga សញ្ជាតិឥណ្ឌូនេស៊ីគឹមានបទពិសោធន៍ច្រើនលើសលុប។ គាត់ធ្លាប់រកគ្រាប់បាល់ឲ្យ PSM Makassar បានដល់ ២២គ្រាប់កាលពីឆ្នាំមុន។ តែឥឡូវនេះគាត់លេងឲ្យ Kelantan ។ កីឡាករនេះនឹងអាចជួយក្រុមឲ្យក្លាយជាក្រុមដ៏ធំបំផុតក្នុងតំបន់ ដែលនឹងអាចទៅរកភាពខ្លាំងរបស់ខ្លួន និងវិលទៅរកសម័យកាលខ្លាំងខ្លាវិញ។
មានកីឡាករផ្សេងទៀតដែលនឹងត្រូវទៅប្រទេសថៃ។ មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករ Terenus Puhiri នៅ Port។ កីឡាករវ័យ ២១ ឆ្នាំរូបនេះទទួលបានភាពល្បីល្បាញទូទាំងពិភពលោក។ គាត់នឹងមានឱកាសច្រើនក្នុងការពង្រឹងសម្ថភាពបន្ថែម។
កូតាតំបន់អាស៊ានដែលថៃ និងម៉ាឡេស៊ីបានកំណត់កម្រិតខុសៗគ្នានៃលីគ។ ពួកគេអាចនាំកីឡាករចូលពីក្នុងតំបន់ ដែលនឹងបន្ថែមចំណាប់អារម្មណ៍ដោយឯកឯងពីបរទេស។
ឥណ្ឌូនេស៊ីគួរធ្វើតាមលីគដ៏ទៃ ដែលលីគភាគច្រើនប្រើក្បួន ៣+១ ពោលគឺក្លឹបអាចមានកីឡាករបរទេស ៤នាក់ ដែលបីនាក់អាចយកពីណាក៏បាន តែម្នាក់ទៀតគឺបម្រុងទុកសម្រាប់តំបន់អាស៊ី។ ចំណែកឯកថៃ និងម៉ាឡេស៊ីវិញ គេប្រើក្បួន ៣+១+១ ដោយមួយដែលបន្ថែមចុងក្រោយនោះគឺសម្រាប់កីឡាករមកពីតំបន់អាស៊ាន។
ក្នុងពេលបច្ចុប្បន្ននេះ ឥណ្ឌូនេស៊ីមានត្រឹមតែកូតាតំបន់អាស៊ីប៉ុណ្ណោះ។
បច្ចុប្បន្នកីឡាករបរទេសដែលមានទេពកោសល្យ គឺមកពីប្រទេសដូចជា តួកម៉េនីស្ថាន តាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ក្រៅពីនោះមានក៏មានកីឡាករមកពីប្រទេស នេប៉ាល់ អូស្ត្រាលី និងកូរ៉េ។
ឥណ្ឌូនេស៊ីមិនគួរបញ្ឈប់ត្រឹមនេះទេ គេគួរតែដើរតាមលម្អានរបស់លីគថៃ និងលីគម៉ាឡេស៊ី ដែលបង្កើតឲ្យមានកូតាអាស៊ាន។ វាគ្មានហេតុផលអ្វីទេដែលក្រុមមកពីលីគឥណ្ឌូនេស៊ីមិនអាចទិញកីឡាករមកពី មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងកន្លែងដទៃទៀតនោះទេ។ ឥណ្ឌូនេស៊ីគឺជាប្រជាជាតិមួយធំជាងគេក្នុងតំបន់ផ្នែកបាល់ទាត់ ហើយពួកគេគួតែធ្វើអ្វីមួយដើម្បីឲ្យស័ក្តិសមជាលីគតំណាងប្រទេសនៅតំបន់អាស៊ាន។
ខណៈពេលដែលអ្នកគាំទ្រក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងតាមដានសកម្មភាពតារាបាល់ទាត់របស់ពួកគេដែលចេញទៅលេងនៅក្រៅប្រទេស អ្នកគាំទ្រនៅកន្លែងផ្សេងទៀតកំពុងតាមមើលលីគឥណ្ឌូនេស៊ី។ អ្នកគាំទ្រនៅមីយ៉ាន់ម៉ាមានក្តីរំភើបដែលបានឃើញតារាបាល់ទាត់របស់ពួកគេទៅលេងនៅថ្ងៃ ហើយក៏មិនខុសគ្នាចំពោះអ្នកគាំទ្រកម្ពុជាដែលកំពុងតាមដានលីគម៉ាឡេស៊ីដែរ។ ហើយអារម្មណ៍បែបនេះក៏អាចកើតមានសម្រាប់ប្រទេសទាំងពីរនេះដែរ ប្រសិនបើមានកីឡាករជម្រើសជាតិរបស់គេទៅលេងនៅចាហ្វា ឬស៊ូម៉ាត្រាដែរនោះ។
ការទិញកីឡាករពីតំបន់អាស៊ានគឺមិនចំណាយប្រាក់ច្រើន គ្មានហានិភ័យ ព្រមទាំងទទួលបានសក្តានុពលអស្ចារ្យថែមទៀត។ ដូច្នេះឥណ្ឌូនេស៊ីគួរតែពិចារណា។
ដោយ៖ តារា