
ភ្នាក់ងារកំពូលលោក Pini Zahavi ដែលជាអ្នកតំណាងឲ Robert Lewandowski ផងដែរ បានជួប Neymar និងតំណាងឲគាត់កាលពីសប្តាហ៍មុនដើម្បីវិភាគការផ្តល់ជូនរបស់ក្លិបយក្ស LaLiga ។
ការជួបគ្នានេះបានធ្វើឡើងនៅសណ្ឋាគារ Emiliano ក្នុងទីក្រុងសៅប៉ូឡូដែលភ្នាក់ងារនេះបានបញ្ជូនសំណើរបស់ Florentino Perez ទៅកាន់ក្រុម PSG ។
អតីតខ្សែបម្រើក្លឹប Barcelona ដែលកំពុងមានសំណើរសុំបន្តកិច្ចសន្យារបស់ក្លឹប PSG ហើយកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើសំណើររបស់ក្រុម Los Blancos មួយនេះ ។
តើកិច្ចព្រមព្រៀងនេះនឹងកើតឡើងនៅរដូវក្តៅនេះឬទេ?
ដោយ៖ Dara Hunii