Chelsea ក្លាយជាស្ដេចក្រាញ់ប្រចាំទ្វីបអឺរ៉ុបរដូវកាល ២០១៨/១៩ បន្ទាប់ពីលត់ Arsenal យ៉ាងចាស់ដៃ ៤-១ (វីដេអូ)

17693
  • ក្លឹបតោខៀវ Chelsea បានបំបាក់ក្រុមរួមលីគក្លឹបកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៤ ទល់នឹង ១ ដើម្បីលើកពានលំដាប់ទី ២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League នារដូវកាល ២០១៨/២០១៩ កាលពីយប់មិញនេះ ។

    នៅក្នុងតង់ទី ១ ក្រុមទាំង ២ បានវាយបកគ្នាទៅវិញទៅមក និងបានស៊ុតជាច្រើនជើង ប៉ុន្តែគ្មានក្រុមណាអាចរកគ្រាប់បាល់បានឡើយ ។ ចូលដល់តង់ទី ២ ក្រុមទាំង ២ បន្តសម្រុកគ្នាទៅវិញទៅដែល ប៉ុន្តែលេងបានតែ ៤ នាទីប៉ុណ្ណោះខ្សែប្រយុទ្ធសញ្ជាតិបារាំង Olivier Giroud បានស៊ុតនាំមុខមួយគ្រាប់ បន្ទាប់មកកីឡាករសញ្ជាតិអេស្ប៉ាញ Pedro ស៊ុតគ្រាប់ទី ២ ឱ្យ Chelsea នៅនាទីទី ៦០’ ខណះ Eden Hazard ស៊ុត ២ គ្រាប់ម្នាក់ឯង ( នាទីទី ៦៥’ និង ៧២’ ) ដោយឡែកឯ ១ គ្រាប់របស់ Arsenal រកបានដោយខ្សែបម្រើ Alex Iwobi នាទីទី ៦៩’ ។ បញ្ចប់ការប្រកួត Chelsea យកឈ្នះ Arsenal ក្នុងលទ្ធផល ៤-១ ។

    ដូច្នេះ ក្លឹបតោខៀវ Chelsea បានក្លាយជាស្ដេចក្រាញ់ប្រចាំទ្វីបអឺរ៉ុបសម្រាប់រដូវកាល ២០១៨/២០១៩ នេះ ខណះនេះគឺជាការឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Europa League ជាលើកទី ២ របស់ក្លឹប Chelsea បន្ទាប់ពីឈ្នះលើកដំបូងកាលពីរដូវកាល ២០១២/២០១៣ ៕

    ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី