
ប្រធានក្លិប Real Madrid លោក Perez បានចេញមុខមកអះអាង ក្រោយមានពាក្យចចាអារ៉ាមថាកីឡាករឆ្នើមរបស់ខ្លួន កីឡាករ Ronaldo នឹងចាកចេញពីអជិរាជសរទៅប្រទេស ចិន នៅរដូវកាលក្ដៅខាងមុខនេះ ។
លោក Perez បានបញ្ជាក់ថា៖ « Cristiano មិនបានសួរយើងអំពីការចាកចេញនោះទេ។ គាត់មានកិច្ចសន្យានៅទីនេះហើយនោះនឹងមិនផ្លាស់ចេញទេ ។ កិច្ចសន្យារបស់ Cristiano Ronaldo នឹងផុតកំណត់នៅឆ្នាំ ២០២១ » ។
Florentino Perez ក៏បានបដិសេធពាក្យចចាមអារ៉ាមដែលទាក់ទងនឹងកីឡាករ Cristiano ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ប្រទេសចិនផងដែរ ៕
ដោយ៖ Dara Hunii