Ronaldo បង្កើតកំណត់ត្រាដ៏សែនអាក្រក់បំផុតមួយដែលពុំធ្លាប់មានក្នុងរយះពេល ១ ទសវត្សរ៍

8782

កីឡាករ Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប Juventus បានបង្កើតកំណត់ត្រាអាក្រក់បំផុតមួយក្នុងរដូវកាល ២០១៨/២០១៩ នេះ ដោយរូបគេស៊ុតបញ្ចូលទីបានតែ ២៨ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៤៣ ប្រកួតដែលនេះជារកគ្រាប់បាល់តិចបំផុតក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះខ្សែប្រយុទ្ធសញ្ជាតិព័ទុយហ្គាល់វ័យ ៣៤ ឆ្នាំរូបនេះរកគ្រាប់បាល់មិនតិចជាង ៣៣ គ្រាប់ទេ ចាប់តាំងពីរដូវកាល ២០០៩/១០ កំឡុងពេលដែលរូបគេចាប់រដូវកាលដំបូងនៅក្លឹប Real Madrid ។ ការប្រកបអាជីពនៅក្លឹប Real Madrid កីឡាកររូបនេះកាក់កបយ៉ាងខ្លាំងដោយរកគ្រាប់បាល់មិនតិចជាង 40 គ្រាប់ឡើយ ហើយរដូវកាល ២០១៤/២០១៥ ជារដូវកាលដែលកីឡាកររូបរកគ្រាប់បាល់បានច្រើនបំផុតដោយរកបាន ៦១ គ្រាប់ ។

សូមបញ្ជាក់ផងដែរថា Cristiano Ronaldo ស៊ុតបញ្ចូលទីបានត្រឹមតែ ២៨ គ្រាប់ប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់សម្រាប់រដូវកាលដំបូងរបស់គេជាមួយក្លឹបសេះបង្កង់ Juventus ខណះរកបាន ២១ គ្រាប់ក្នុងការប្រកួតនៅក្នុងក្របខ័ណ្ឌ Serie A ( លីគកំពូលអ៊ីតាលី ) ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី