មិនត្រឹមតែមានវោហារចាក់ទឹកមិនលិចនោះទេ តែបើងាកទៅមើលសម្រស់ កែវនិមល វិញគឺល្អឥខ្ចោះគ្មានកន្លែងទាស់តែម្ដង

50401
  • ចាន់ កែវនិមល ត្រូវបានគេចាត់ទុកថា ជាពិធីការិនីដែលសម្បូរវោហារចាក់ទឹកមិនលិចមួយរូបប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ហើយកម្មវិធីលំដាប់ពិភពលោកដែលមានវត្តមានក្នុងស្ថានីយទូរទស្សន៍មួយនេះត្រូវបានពិធីការិនីរូបស្រស់ និមល ក្តោបបានសឹងតែទាំងអស់ ។

    មិនត្រឹមតែជាពីធីការិនីដែលមានឈ្មោះល្បីប៉ុណ្ណោះទេ ចាន់ កែវនិមល ក៏ត្រូវបានមហាជនចាត់ទុកជាពិធីការិនីដែលមានរូបសម្រស់ស្រស់សោភាមិនធម្មតាដែរ បើទោះជានាងមានស្វាមី និង កូនស្រីម្នាក់នោះទៅហើយក្តី ។ ជាក់ស្តែងមើលយើងក្រឡែកទៅមើលពិធីការិនីរូបនេះពេលចូលរួមក្នុងកម្មវិធីអ្នកសិល្បៈ ឬ បង្ហាញខ្លួនជាពិធីការិនីម្តងៗនោះពិធីការិនី ចាន់ កែនិមល តែងតែរំលេចខ្លួនជាមួយសម្លៀកបំពាក់យ៉ាងស្រស់ស្អាតគួរជាទីចេតនា ហើយបើនិយាយពីរាងរៅទៀតសោត គឺស្រឡូនស្អាតអស់ទាស់ ។

    ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតព្រមទាំងរាងរៅដ៏ស្រឡូនទាន់សម័យនេះត្រូវបានពិធីការិនី ចាន់ កែវនិមល បង្ហើបប្រាប់តាមរយៈទំព័រហ្វេសប៊ុកថ្មីៗនេះថា មកពីនាងមានវិធីសាស្ត្រក្នុងការថែរាងកាយដោយការញាំអាហារសុខភាព និង តែងតែឆ្លៀតពេលក្នុងការហាត់ប្រាណ បើទោះបីជាមានការងារមមាញឹកខ្លាំងក្នុងអាជីពយ៉ាងណាក្តី ។ បើមើលតាមរូបភាពដែលពិធីការិនី ចាន់ កែវនិមល បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីសកម្មភាពហាត់ប្រាណនោះឃើញថា អ្នកនាងមានរាងកាយ ស្រឡូនស្រស់ស្អាតខ្លាំងណាស់ដែលសូម្បីសាច់ខ្លាញ់បន្តិចក៏គ្មានដែរ ពិតជាគួរឱ្យសរសើរពិធីការិនីរូបនេះយ៉ាងខ្លាំង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី