ចុមញ៉ាក់សាច់!!! លីគកំពូលឥណ្ឌូនេស៊ី គ្រោងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា VAR បន្ទាប់ពីថៃបរាជ័យ

82221
  • លេចលឺដំណឹងថា លីគកំពូលនៃប្រទេសឥណ្ឌូនេស៊ី អាចក្លាយជាលីគកំពូលដំបូងបង្អស់ក្នុងតំបន់អាស៊ាន ក្រោយពេលដែលកិច្ចប្រជុំនៃលីគកំពូលប្រទេសនេះសម្រេចដាក់ឱ្យប្រើប្រាស់ VAR ដែលជាបច្ចេកវិទ្យាទំនើបបំផុតក្នុងការកាត់សេចក្តីការប្រកួត ។

    សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានបង្ហាញអំពីគោលបំណងនៃការប្រើប្រាស់បច្ចេកវិទ្យា VAR គឺដោយសារតែចង់ឱ្យលីគកំពូលប្រទេសដែលធំជាងគេនៅក្នុងតំបន់អាស៊ានមួយនេះមានគុណភាពកាន់តែល្អបន្ថែមទៀត ក៏ដូចជាដើម្បីអភិវឌ្ឍន៍បាល់ទាត់ឱ្យដើរទៅតាមបដិវត្តនៃបច្ចេកវិទ្យាផងដែរ ។

    សូមរំលឹកផងដែរថា បច្ចេកវិទ្យា VAR ( Video Assistant Referee ) នេះត្រូវបាន FIFA បានសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងក្នុងឆ្នាំ ២០១៧ ហើយការប្រើប្រាស់ផ្លូវការលើកដំបូង គឺនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ហើយទទួលបានជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងនៅទូទាំងពិភពលោក ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី