ម៉ាឡេស៊ី ចាប់បានជនជាតិវៀតណាម ១៦ នាក់ និងត្រីប្រមាណ ៦ តោន ដែលចូលនេសាទខុសច្បាប់

20728

ជនជាតិវៀតណាមចំនួន ១៦ នាក់ត្រូវបានចាប់ខ្លួនដោយសារចូលនេសាទខុសច្បាប់ក្នុងដែនទឹកម៉ាឡេស៊ី ។ នេះបើតាមការចុះផ្សាយរបស់កាសែត Star Oline Newspaper កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅនេះ ។

លោក Mohd Fauzi Othman ប្រធានទីភ្នាក់ងារសមុទ្រម៉ាឡេស៊ីប្រចាំក្រុង Miri បានឱ្យដឹងថា ជនជាតិវៀតណាម ទាំងនោះបានបន្លំទូករបស់ពួកគេថាជាទូកម៉ាឡេស៊ី ។ ពួកគេត្រូវបានអាជ្ញាធរម៉ាឡេស៊ី ចាប់ខ្លួនបាននៅចម្ងាយប្រមាណជាង ៧៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុង Miri ។ ត្រីប្រមាណ ៦ តោនដែលមានតម្លៃជិត ១២ ម៉ឺនដុល្លារនៅលើទូកនោះក៏ត្រូវបានរឹបអូសផងដែរ ។

សូមររំលឹកផងដែរថា នៅក្នុងការបង្ក្រាបធំៗ គិតចាប់ពីថ្ងៃទី ២ ដល់ ១៦ ខែឧសភា ឆ្នាំ ២០១៩ នេះអាជ្ញាធរម៉ាឡេស៊ី បានចាប់ឃាត់ទូកវៀតណាមចំនួន ២៥ គ្រឿង និង ជនជាតិវៀតណាម ១២៣ នាក់ហើយ ក្នុងការចូលនេសាទខុសច្បាប់ក្នុងដែនទឹកម៉ាឡេស៊ី ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី