
កីឡាករ Tanguy Ndombele របស់ក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំ បារាំង រូបនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបកំពូល ៗ នៅអឺរ៉ុប នៅ Lyon ដែលជាកន្លែងដែលគាត់ត្រូវបានខ្ចីជើងពី Amiens នៅក្របខ័ណ្ឌ Ligue 1 ។
Ndombele បានបង្ហាញខ្លួនសរុបចំនួន ៣៩ ប្រកួតសម្រាប់ក្រុម Les Gones ក្នុងក្របខ័ណ្ឌ Ligue 1 និង Europa League ដែលធ្វើឱ្យក្រុមកាំភ្លើងធំចាប់អារម្មណ៍។
យោងតាមវិបសាយ The Sun បានឱ្យដឹងថា បច្ចុប្បន្នក្រុមកាំភ្លើងធំកំពុងតែត្រៀមខ្លួនសម្រាប់នាំយកខ្សែបម្រើរូបនេះក្រោយពីបានឃ្លាំមើលរូបគេកាលពីថ្មីៗនេះ។
ក្លឹប Lyon បានផ្តល់ប្រាក់ចំនួន ២ លានផោនដើម្បីខ្ចីកីឡាករវ័យ ២១ ឆ្នាំរូបនេះពីក្លិប Amiens និងមានជម្រើសក្នុងការចុះហត្ថលេខាជាមួយនឹងកីឡាកររូបនេះក្នុងតម្លៃ ៧.២ លានផោននៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយកាំភ្លើងធំ Arsenal អាចផ្តល់សំណងសងដល់ពួកគេជំនួសក្លឹប Lyon ៕
ដោយ៖ Dara Hunii