គណនី YouTube របស់ឥណ្ឌាមួយបានក្លាយជាគណនីដំបូងបង្អស់ដែលមានអ្នកចុច Sub ដល់ខ្ទង់ ១០០ លាននាក់

6223

គណនីគេហទំព័រ YouTube របស់ឥណ្ឌាឈ្មោះ T-Series បានក្លាយជាគណនីដំបូងគេបង្អស់ដែលមានចំនួនអ្នក Subscriber រហូតដល់ខ្ទង់ ១០០ លាននាក់ ។ កាលពីដើមឆ្នាំគណនីនេះបានផ្ដួលគណនី PewDiePie ដើម្បីក្លាយជាគណនីមានចំនួន Subscriber ច្រើនជាងគេក្នុងលោក ។

គណនី YouTube របស់ T-Series

T-Series គឺជាគណនីដែលតែងតែបង្ហោះនូវវីដេអូចម្រៀងឥណ្ឌា, វីដេអូខ្លីៗនៃខ្សែភាពយន្ត និង ខ្សែភាពយន្តភាគផងដែរ វាជាហេតុធ្វើឱ្យគណនីនេះកើនឡើងប្រជាប្រិយភាពលឿនបំផុតនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ PewDiePie ដែលធ្លាប់កាន់តំណែងកំពូលរបស់គេហទំព័រ YouTube រយៈពេល ៦ ឆ្នាំមកហើយនោះមានចំនួន Subscriber ចំនួន ៩៦ លាននាក់ នាពេលបច្ចុប្បន្ននេះ ៕

ម្ចាស់គណនី PewDiePie

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី