បន្ទាប់ពីកើបលុយជាង ៣ ឆ្នាំ Oppo នឹងបញ្ចប់ត្រកូល “F” នឹងជំនួសវិញដោយត្រកូល “Reno”

22432
  • F11 និង F11 Pro នឹងក្លាយជាស្មាតហ្វូនសេរ៊ី F ចុងក្រោយបង្អស់ មុនត្រូវបានក្រុមហ៊ុន Oppo បានផ្លាស់ប្តូរឈ្មោះទៅជាសេរ៊ី ” Reno” នៅពេលខាងមុខ ។ នេះបើយោងតាមសារព័ត៌មាន 91Mobiles បានឱ្យដឹងថា ក្រុមហ៊ុនយក្សចិនមួយនេះនឹងប្រើប្រាស់ឈ្មោះ Reno ជំនួសវិញលើទីផ្សារសកលសម្រាប់ថ្ងៃអនាគត ។​

    Oppo ត្រកូល F

    សេរ៊ី F របស់ក្រុមហ៊ុន Oppo បានចេញផ្សាយដំបូងបង្អស់នាខែមករា ឆ្នាំ ២០១៦ ជាប់ជាស្មាតហ្វូនធុនកណ្តាលដែលមានតម្លៃសមរម្យផ្តល់នូវសមត្ថភាពនៃកាមេរ៉ា Selfie ច្បាស់ម៉ត់ល្អ និង វិវត្តរូបរាងបានល្អពីមួយកម្រិតទៅមួយកម្រិត ។ សម្រាប់ម៉ូឌែល Reno ដំបូងបង្អស់ត្រូវបានរចនាជាកាមេរ៉ាឆូតរាងទ្រេត “Shark Fin” នៅផ្នែកខាងលើ ដោយមានពីរជម្រើសជាប្រភេទធម្មតា និង 10x Zoom ដែលម៉ូឌែល 10x Zomm មានប្រើកាមេរ៉ា ៣ គ្រាប់អាចថតវីដេអូដល់កម្រិត 4K ។

    Oppo ត្រកូល Reno

    សូមរំលឹកផងដែរថា Oppo ទទួលបានជោគជ័យខ្លាំងនាឆ្នាំ ២០១៨ ដោយនៅទីផ្សារសកលខ្លួនក្តោបក្តាប់ទីផ្សារបាន ៤,១ ភាគរយតែជាតួលេខកើនឡើង ៣៨,៦ ភាគរយនៅត្រីមាសចុងក្រោយ ។ សម្រាប់ទីផ្សារប្រទេសវៀតណាមរបស់ Oppo កំពុងឈរចំណាត់លេខទី ២ លក់ចេញបាន ៣,៥ លានគ្រឿងស្មើនឹង ២៣ ភាគរយនៃចំណែកទីផ្សារសរុប ៕

    Oppo F11 Pro
    Oppo 10x Zomm

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី