ក្រសួងអប់រំ ជម្រុញវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា និងសហព័ន្ធកីឡាជាតិ បង្កើនកិច្ចសហការួមសំដៅពង្រឹងជំនាញកីឡា

16546
  • ដើម្បីបង្កើនប្រសិទ្ធភាពចំណេះដឹងដឹកនាំជំនាញកីឡាកាន់តែមានគុណភាព រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានជំរុញដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ហៅកាត់ថា NIPES និងគ្រប់សហព័ន្ធកីឡាជាតិ ទាំងអស់បង្កើនកិច្ចសហការណ៍រួមគ្នា ដើម្បីធ្វើឱ្យកាន់តែភាពប្រសិទ្ធភាពពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញកីឡា ។

    រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានជំរុញដល់ វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ហៅកាត់ថា NIPES និងគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ ត្រូវបង្កើនកិច្ច សហការរួមគ្នាបន្ថែមទៀត ដើម្បីពង្រឹងគុណភាពចំណេះដឹងដឹកនាំកីឡា ។ កិច្ចសហការរួមដែលស្នើដោយមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជន និងកីឡានេះ សំដៅលើការបង្កើនការបណ្តុះ បណ្តាលមន្ត្រីជំនាញ រវាងស្ថាប័នទាំង ២ ដើម្បីឱ្យទាន់នឹងការវិវត្តថ្មីៗមួយចំនួនពាក់ព័ន្ធនឹងវិស័យកីឡា ។ ក្រៅពីធ្វើកិច្ចការរួមជាមួយស្ថាប័នកីឡាដទៃ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានស្នើឱ្យមានសាមគ្គីផ្ទៃក្នុងរវាងថ្នាក់ដឹកនាំ វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា និងមន្ត្រីក្រោមឱវាទរបស់ខ្លួនផងដែរ ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុក សាមគ្គីភាពផ្ទៃក្នុង ថាជាសសរគ្រឹះដ៏រឹងមាំមួយ ក្នុងការដឹក នាំស្ថាប័នឈានទៅរកភាពជោគជ័យទៅថ្ងៃមុខ ។

    គួរបញ្ជាក់ថា នេះជាលើកទី១ ដែលរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានជួបសំណេះណាលជាមួយ មន្ត្រីនៃវិទ្យាស្ថាណ ជាតិអប់រំ កាយនិងកីឡា ។ កិច្ចសំណេះ សំណាលដែលធ្វើឡើងពេញមួយព្រឹកនៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ផ្ទាល់មាន អ្នកចូលរួមចំនួន ៧២ រូប ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី