បាត់មុខជាង ៤ ឆ្នាំ ទីបំផុត Apple ប្រកាសចេញ iPod Touch ស៊េរីថ្មី តម្លៃចាប់ពី ១៩៩ ដុល្លារ

18248
  • ក្រុមហ៊ុន Apple បានទើបតែបានបញ្ចេញ iPod Touch ស៊េរីថ្មី បន្ទាប់ពីខកខានអស់រយៈពេលជាង ៤ ឆ្នាំមកហើយ ។ iPod Touch ជំនាន់ទី ៧ នេះប្រើបន្ទះឈីប A10 ដែលមានបំពាក់លើទូរស័ព្ទ iPhone 7 (iPod ស៊េរីចាស់ប្រើបន្ទះឈីប A8 ដូចទូរស័ព្ទ iPhone 6) ផ្តល់ល្បឿនលឿនជាងមុន ២ ដងឯណោះ ។

    iPod Touch ស៊េរីថ្មីនៅតែមានទម្ងន់ និង កម្លាំងថ្មដូចដើម ដែលអាចចាក់ចម្រៀងបាន ៤០ ម៉ោង និង មើលវីដេអូបាន ៨ ម៉ោង ។ វាមានអេក្រង់ទំហំ ៤ អ៊ីងកម្រិត ៣២៦ ppi និង ១១៣៦x៦៤០ ភិចសែល ។ វានៅតែបំពាក់កាមេរ៉ាក្រោយទំហំ ៨ មេហ្គាភិចសែល ដែលមានសមត្ថភាពអាចថតវីដេអូបានកម្រិត ១០៨០ p ៣០ fps និង កាមេរ៉ាមុខទំហំ ១,២ មេហ្គាភិចសែល អាចថតវីដេអូកម្រិត ៧២០ p ។

    សូមបញ្ជាក់ថា iPod Touch នេះមានតម្លៃចាប់ពី ១៩៩ ដុល្លារសម្រាប់ទំហំ ៣២ GB និង ២៩៩ ដុល្លារ សម្រាប់ទំហំ ១២៨ GB និង ៣៩៩ ដុល្លារ សម្រាប់ទំហំ ២៥៦ GB ។ វាផ្តល់ជម្រើសពណ៌ច្រើនដូចជា ប្រផេះ, ទឹកមាស, ទឹកប្រាក់, ផ្កាឈូក, ខៀវនិង ក្រហម ជាដើម ៕

     

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី