បរាជ័យទៀតហើយ!! វឌ្ឍនាកា ត្រូវបានក្លឹប PKNS បញ្ចប់កុងត្រា បន្ទាប់ពីធ្លាក់ទម្រង់លេងខ្លាំង

17434

សមាជិកក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ក្លឹបលីគកំពូលម៉ាឡេស៊ី PKNS FC បានឈានដល់ចែកផ្លូវគ្នាហើយ បន្ទាប់ពីកីឡាករកម្ពុជារូបនេះប្រកបអាជីពនៅក្លឹបនេះបានជាងពាក់កណ្តាលរដូវកាល ២០១៩ នេះ ។

តាមការផ្សាយរបស់វិបសាយ Stadiumastro លោក Md Adi Harmizi Ariffin អគ្គលេខាធិការក្លឹប PKNS បាននិយាយថា កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវចាកចេញពី PKNS កំឡុងពេលរដូវកាលដោះដូរដែលត្រូវបានបិទកាលពីថ្ងៃទី ២៩ ខែឧសភា នេះ ។ ការបញ្ចប់កុងត្រា ចាន់ វឌ្ឍនាកា បានធ្វើឱ្យក្លឹប PKNS សម្លឹងឃើញកីឡាករថៃកូនកាត់ Kittiphong Pluemjai ដើម្បីជួយពង្រឹងតំបន់ប្រយុទ្ធ ជំនួសវិញ ។

សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធរបស់រហ័សនាម CV 11 ចាន់ វឌ្ឍនាកា បង្ហាញខ្លួនបានយ៉ាល្អកាលពីជើងទី ១ ដោយស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ និង បញ្ចូនបាល់ឱ្យមិត្តរួមក្រុមបាន ៤ លើក ប៉ុន្តែនៅជើងទី ២ អតីតកីឡាករបឹងកេតរូបនេះធ្វើមិនបានល្អឡើយ សូម្បីជម្រើស ១១ នាក់ដំបូងក៏អត់ជាប់ដែរ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី