ទោះបរាជ័យនៅ UEL តែ Arsenal នៅសល់ឱកាសមួយទៀតដើម្បីចូលរួម UCL បើករណីនេះកើតឡើង

12920
  • យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Football London បានឱ្យដឹងថា បច្ចុប្បន្នមានស្ថានភាពដែលក្លឹបមួយអាចនឹងបាត់បង់ឱកាសចូលរួមការប្រកួតក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយ ហើយក្រុមកាំភ្លើងធំ Arsenal អាចចូលជំនួសកន្លែងរបស់ពួកគេបាន ។

    ក្រុមមួយនោះអាចជាក្លឹបក្រុម Manchester City ព្រោះក្លឹបម្ចាស់តំណែងជើងឯកលីគកំពូលអង់គ្លេសមួយនេះមានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងភាពជាម្ចាស់កម្មសិទ្ធរបស់ក្លឹបនេះ ដែលអាចញ៉ាំងឱ្យពួកគេត្រូវហាមឃាត់មិនឱ្យចូលរួមប្រកួត Champions League ។ ក្លឹបនេះនឹងត្រូវទទួលការស៊ើបអង្កេតដោយគណកម្មការទទួលបន្ទុកបទបញ្ជា ក្រោយពេលដែលមានការលេចធ្លាយរបាយការណ៍មួយ ហើយបើរកឃើញថា ក្លឹបនេះពិតជាមានកំហុសមែនពួកគេអាចប្រឈមនឹងការដកសិទ្ធិចូលរួមប្រកួត Champions League នារដូវកាលក្រោយ ។

    ប្រសិនបើស្ថានភាពនេះកើតឡើងមែនក្លឹបកាំភ្លើងធំ Arsenal នឹងក្លាយជាក្រុមបន្ទាប់ដែលទទួលបានសិទ្ធិចូលរួមប្រកួត​UCL ដោយសារក្លឹបនេះឈរនៅលេខរៀងទី ៥ ក្នុងតារាងលីគកំពូលអង់គ្លេស ហើយគេអាចជំនួសក្លឹប Man City ។ ក្លឹប Man City ដែលបានបដិសេធការចោទប្រកាន់មួយនេះ ហើយជឿជាក់ថានេះគឺជាការរៀបចំឡើងដែលមានគោលបំណងបំផ្លាញកិត្តិយសរបស់ខ្លួន ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី