
Mundo Deportivo បានរាយការណ៍ថា Barcelona ចង់នាំយកខ្សែបម្រើ Adrien Rabiot របស់ក្លឹប PSG នៅក្នុងកិច្ចសន្យារបស់ Neymar កាលពីរដូវក្តៅមុន។ ប៉ុន្តែក្លឹបអ្នកមានរបស់បារាំងមួយនេះបានបដិសេធការសំណើរមួយនេះ។ កិច្ចសន្យារបស់ Rabiot ជាមួយក្រុម PSG បញ្ចប់នៅខែ មិថុនា ឆ្នាំ ២០១៩ ។
ក្លឹប Barcelona មានជំរើសចំនួនពីរ៖ ព្យាយាមបញ្ចុះបញ្ចូល PSG ឱ្យលក់កីឡាករនៅរដូវក្តៅនេះឬចាំចុះហត្ថលេខាដោយឥតគិតថ្លៃក្នុងរយៈពេលមួយឆ្នាំទៀត។
រដូវកាលនេះ Rabiot បានលេងឱ្យក្រុម PSG ចំនួន ៤១ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ហើយបានស៊ុតបញ្ចូលទីបាន ៥ គ្រាប់និង assists ឲមិត្តរួមក្រុមបានចំនួន ៧ លើក ៕
ដោយ៖ Dara Hunii