សមាជិកក្រុមចម្រៀងកូរ៉េ MOMOLAND នាង Yeonwoo ទទួលតំណែងជាតួឯកស្រីក្នុងរឿងភាគដំបូង

16362

កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ ប្រភពច្បាស់ការមួយបានឱ្យដឹងថា សមាជិកក្រុមចម្រៀងកូរ៉េល្បី MOMOLAND នាង Yeonwoo បានចុះកុងត្រាសម្តែងក្នុងរឿងភាគថ្មី MungBeanChoronicle សម្រាប់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េទូរទស្សន៍ KBS ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ។

ប្រភពជិតដិតនឹងនាងក៏បានទទួលស្គាល់លើរឿងនេះដែរ ហើយនាង Yeonwoo ក៏មានភាពជឿជាក់ខ្ពស់ក្នុងការចាប់អាជីពថ្មីមួយនេះដែរ ។ រឿងភាគថ្មីនេះត្រូវបានគេដឹងថា នឹងមានការចូលរួមសម្តែងពីតារាកូរ៉េល្បី Jang Dong Yoon និង Kim So Hyun ដែលអ្នកទាំងពីរនឹងសម្តែងជាតួឯកសម្រាប់រឿងនេះ ។ តួឯកប្រុសក្នុងរឿងនេះមានឈ្មោះថា JeonNuk Do តើរូបគេក្លែងខ្លួនដែលបានជាស្រី ដើម្បីអាចរស់នៅក្នុងសហគមន៍មនុស្សស្រីទាំងអស់ ឯតួឯកស្រីមានឈ្មោះថា Dong DongJoo ដែលរូបនាងខំប្រឹងចិញ្ចឹមជីវិតដើម្បីចាកឆ្ងាយពីរបរជាស្រីពេស្យាចារ ។

ចំពោះនាង Yeonwoo វិញ នាងនឹងសម្តែងជាតួអង្គដែលជាមិត្តជិតស្និទ្ធរបស់តួឯកស្រីដែលមានឈ្មោះថា Mae HwaSoo ដែលនាងផ្ទាល់នៅក្នុងរឿងជាស្រីពេស្យចារ ។ គួរបញ្ជាក់ដែរថា រឿងភាគនេះគ្រោងនឹងចាក់បញ្ចាំងនៅខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ ហើយក៏មានសង្ឃឹមថា នឹងទទួលបានភាពជោគជ័យខ្លាំងផងដែរ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី