Ronaldo សារភាពថា លោកស្រឡាញ់ Kylian Mbappe ណាស់ ព្រោះគេមានទម្រង់លេងដូចខ្លួន

9035

វិរះបុរសបាល់ទាត់របស់ប្រេស៊ីល Ronaldo Luís Nazário de Lima បានបង្ហាញឈ្មោះកីឡាករដែលស្ថិតនៅក្នុងចិត្តរបស់លោកនាពេលបច្ចុប្បន្ន និងដែលធ្វើឱ្យលោកតែងតែសរសើរមិនដាច់ពីមុខនោះគឺខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe ។

Kylian Mbappe ដែលទើបនឹងមានវ័យ ២០ ឆ្នាំកំពុងរីករាយជាមួយនឹងរដូវកាលដ៏អស្ចារ្យរបស់ខ្លួនក្នុងក្របខ័ណ្ឌ Ligue 1 ( លីគកំពូលបារាំង ) នៅរដូវកាល២០១៨/២០១៩ នេះ ដោយស៊ុតបញ្ចូលទីបានចំនួន ៣៣ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩ ប្រកួតដើម្បីជួយឱ្យ Paris Saint-Germain បន្តក្លាយជាជើងឯកបារាំងយ៉ាងងាយស្រួល ។ សមត្ថភាពដ៏អស្ចារ្យរបស់  Mbappe ត្រូវបានគេប្រដូចទៅនឹងអតីតខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិប្រេស៊ីល ដែលជាវិរះបុរសរបស់ក្លឹប Real Madrid និង Barcelona លោក Ronaldo ខណៈទាំងល្បឿន បច្ចេកទេសលេង និងការបញ្ចប់ទី សុទ្ធសឹងតែដូចគ្នាទាំងអស់ ។

នៅពេលសួដោយការសែត Marca ថា តើលោកយល់ស្របជាមួយអ្នកដែលគេនិយាយថា Mbappe គឺដូច Ronaldo ទេ? វិរះបុរសប្រេស៊ីលរូបនេះបានឆ្លើយថា៖ ” បាទ ខ្ញុំយល់ស្រប ។ ខ្ញុំស្រឡាញ់គាត់ ។ គាត់មានល្បឿនលឿនអាចបញ្ចប់ទីយ៉ាងល្អ ហើយគាត់មានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ ។ យើងបានស្គាល់គាត់អស់រយះពេល ៣ ឆ្នាំមកហើយ ដោយសារគាត់មានទេពកោសល្យជាច្រើន ” ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី