មិនត្រឹមតែជោគជ័យក្នុងអាជីពសិល្បៈទេ ស្រីស្អាត ចាន់នីរ័ត្ន ក៏បានបោះជំហានចូលក្នុងវិស័យជំនួញផងដែរ

46855
  • ក្រៅពីអាជីពសិល្បៈពេលនេះពិធីការិនីរូបស្រស់ ហ៊ិន ចាន់នីរ័ត្ន ក៏បានបោះទុនយ៉ាងសន្ធឹកបង្កើតជំនួញមួយដោយបើកហាងលក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ ។

    ហ៊ិន ចាន់នីរ័ត្ន

    ហាងលក់សម្លៀកបំពាក់ថ្មីដែលកញ្ញា ហ៊ិន ចាន់នីរត្ន័ ទើបនឹងបើកនោះមានស្លាកយីហោថា Eight Collection ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដែល បានដំណើរការបើកលក់ពីរបីថ្ងៃមកហើយ ។ ជាមួយការបើកហាងថ្មីនោះដែរតារាស្រី ហ៊ិន ចាន់នីរត្ន័ មិនបានរៀបចំពិធីសម្ពោធធំដុំអ្វីឡើយ ប៉ុន្តែយ៉ាងណានាងបានរំពឹងថា របរមួយនេះនឹងទទួលបានការគាំទ្រពីសំណាក់អតិថិជន ។

    ហាងរបស់ ហ៊ិន ចាន់នីរ័ត្ន

    ហ៊ិន ចាន់នីរត្ន័ ត្រូវបានគេចាត់ទុកជាស្រីស្អាត និងលេចធ្លោម្នាក់នៅក្នុងទូរទស្សន៍បាយ័ន ហើយក្រៅពីការងារជាពិធីការិនី ស្រីស្អាតរូបនេះក៏លេចមុខនៅក្នុងការថតរឿង និងស្ប៉តពាណិជ្ជកម្មនានាផងដែរ ។ ថ្វីដ្បិតតែមានរូបសម្រស់ស្អាត និងមានរូបរាងតូចស្រឡូនក៏ពិតមែនតែ ហ៊ិន ចាន់នីរត្ន័ កម្រលេងខ្លួនសិចស៊ីណាស់ មិនថានៅក្នុងកម្មវិធី ឬការដើរលេងកម្សាន្តនានាឡើយ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី