Griezmann កំពុងក្ដៅស្លឹកត្រចៀកជាមួយ Messi ដែលចេះដឹងរឿងខ្លួនផ្ទេរទៅកាន់ Barcelona

16509
  • ទោះបីជាអ្នកចាត់ការទូទៅលោក Ernesto Valverde បានទទួលស្គាល់នៅពេលថ្មីៗនេះថា លោកពិតជាចង់បាន Antoine Griezmann មកចូលរួមជាមួយក្លិប Barcelona ក៏ពិតមែន ប៉ុន្តែតារាកំពូលៗរបស់ក្លឹបជាច្រើនដោយក្នុងនោះរួមមានទាំងកីឡាករ Lionel Messi និង Gerard Pique ដែលជាមនុស្សមានឥទ្ធិពល ក្នុងក្លឹបបានបោះឆ្នោតវេតូប្រឆាំងនឹងការសម្រេចនេះ ។

    ជាក់ស្តែងនៅពេលថ្មីៗកីឡាករទាំង ២ នាក់ដែលជាឆ្អឹងខ្នងរបស់ក្រុម Barcelona តាំងពីយូរនេះបានជៀសវាងមិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការចង់បានកីឡាករ Griezmann នេះទេ ។ មានសេចក្តីរាយការណ៍មកថា Griezmann កំពុងតែអន្ទះសាររង់ចាំការកោះហៅដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ពីក្លឹប Barcelona ។

    ជាការកត់សម្គាល់ Griezmann បានបង្ហើបថា គាត់មិនចង់ត្រលប់ទៅកាន់កីឡដ្ឋាន Wanda Metropolitano វិញនោះទេ បើទោះបីជាក្រុម Barcelona មិនត្រូវការគាត់ក៏ដោយ ។ ប៉ុន្តែខ្សែប្រយុទ្ធម្ចាស់ជើងឯកបាល់ទាត់ពិភពលោករូបនេះក៏នៅតែមានសង្ឃឹមមានហាងឆេងពីក្លឹបបិសាចក្រហម Manchester United ដែរ ។ Man Utd ដែលបានអះអាងថា គេក៏កំពុងតែរង់ចាំការសម្រេចចិត្តរបស់ក្លិប Barcelona ថា យក ឬ មិនយក Griezmann ព្រោះពេលនេះគេកំពុងតែខ្វះកីឡាករប្រយុទ្ធនៅតំបន់ស្លាប ។

    សូមជម្រាបជូនថា Antoine Griezmann បានបង្ហោះសារលាអ្នកគាំទ្រយ៉ាងរំជួលចិត្តនៅពេលបញ្ចប់រដូវកាល ២០១៨/២០១៩ និងបានបង្ហើបថា គេចង់ចូលរួមជាមួយក្លឹប Barcelona ។ ប៉ុន្តែសារទាំងនេះមិនបានធ្វើឱ្យអ្នកគាំទ្រ Griezmann សប្បាយចិត្តនោះទេ ដោយពួកគេថែមទាំងបានរិះគន់ និងចាត់ទុកកីឡាករបារាំងរូបនេះ ជាសត្វកណ្តុរ ផងដែរ ។ ការរិះគន់នេះក៏ព្រោះតែពួកគេខឹងនឹង Griezmann ដែលក្បត់ក្លឹបចាស់សុខចិត្តទៅរួមទ្រនំជាមួយក្លឹបបក្ខដិបក្ខ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី