ពីក្មេងរស់នៅលើគំនរសំរាមដេកអត់ឃ្លានតស៊ូររហូតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យប្រទេសអូស្ត្រាលី

29795

ចេញពីក្មេងប្រើជីវិតរស់នៅលើគំនរសំរាមនៅតំបន់ស្ទឹងមានជ័យ ដែលពុំមានសម្លៀកបំពាក់ និង ការហូបចុកគ្រប់គ្រាន់ ហើយមិនដែលមានក្តីរំពឹងថា ជីវិតរបស់ខ្លួនមានភាពត្រចះត្រចង់នោះ ប៉ុន្តែនៅពេលនេះយុវតី សុភី បានសម្លឹងឃើញពន្លឺនៃជីវិតជាបណ្តើរៗហើយ ដោយនាងទើបតែបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយប្រទេសអូស្ត្រាលី ។

លោក Scott Neeson

យុវតី សុភី ជាក្មេងដើររើសសំរាម និង រស់នៅលើគំនរសំរាមនៅតំបន់ស្ទឹងមានជ័យ បើទោះបីជានាងកើតមក និង រស់នៅក្នុងគ្រួសារក្រីក្រយ៉ាងណាក្តី ប៉ុន្តែក្នុងចិត្តរបស់នាងចង់សិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីប្រែក្លាយជីវិតងើបឱ្យផុតពីជីវភាពក្រលំបាកដែលនាងបានជួបប្រទះ ។ នាងមិនបានទៅសាលារៀនរហូតដល់នាងមានអាយុ ១១ ឆ្នាំ ។ នាងក៏បានចូលទៅរស់នៅ និង សិក្សារៀនសូត្រនៅអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) រហូតដល់ទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សាថ្នាក់មូលដ្ឋាន Trinity College Foundation Studies នៅសាកលវិទ្យាល័យមែលប៊ន នៃប្រទេសអូស្ត្រាលី ។ ហើយការសិក្សារបស់នាងបានទទួលជោគជ័យ និង ទើបតែបញ្ចប់សិក្សាកាលពីពេលថ្មីៗនេះ ។ ហើយនៅពេលឆាប់ៗខាងមុខនេះ សុភី នឹងមកចែករំលែកបទពិសោធដែលនាងបានឆ្លងកាត់ ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ។

យុវតី សុភី

អង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៤ ដោយលោក Scott Neeson ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសំរាម ស្ទឹងមានជ័យ ឱ្យមានឱកាសបានទទួលការអប់រំដូចក្មេងដទៃទៀត ។ កន្លងមកក៏ដូចជាពេលបច្ចុប្បន្នអង្គការនេះបានជួយសង្គ្រោះជីវិតកុមារដែលរស់នៅលើគំនរសំរាមបានជាច្រើនមកហើយ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី