តារាកំប្លែងជើងចាស់អ្នកនាង គ្រត ធ្លាក់ខ្លួនឈឺចូលមន្ទីពេទ្យភ្លាមៗ ធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង

39491
  • បច្ចុប្បន្ននេះតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង គ្រត នៅតែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើនឡើងមិនត្រឹមតែប៉ុណ្ណោះនាងតែងតែមានការងាររវល់រកពេលសម្រាកមិនចង់បាន ។

    ជាក់ស្តែងកាលពីម្សិលមិញនេះស្រាប់តែមានការភ្ញាក់ផ្អើល និង មានការព្រួយបាម្ភពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំងក្រោយតារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺចូលសម្រាកក្នុងមន្ទីរពេទ្យជាទម្ងន់ធ្វើឱ្យកូនប្រុសស្រីក៏ដូចជាស្វាមីជាទីស្រលាញ់របស់អ្នកនាងមានការព្រួយបារម្ភយ៉ាងខ្លាំងតែម្តង ។ តាមរយៈស្ថានភាពជំងឺរបស់តារារូបនេះត្រូវបានកូនប្រុសបង្ហើបនៅលើបណ្តាញសង្គមថា តារារូបនេះកំពុងតែមានជំងឺក្រពះ និង ពោះវៀនទើបធ្វើឱ្យធ្វើទុក្ខត្រូវចូលសម្រាកនៅក្នុងមន្ទីរពេទ្យយ៉ាងដូច្នោះ ។ ក្រោយពីឃើញបែបនេះបណ្តាអ្នកលេងហ្វេសប៊ុក និង អ្នកគាំទ្រជាច្រើនពិតជាបារម្ភជាមួយនឹងបញ្ហាសុខភាពរបស់អ្នកនាងតែម្តងមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះពួកគេក៏បានបង្ហាញនូវការជូនពរឱ្យតារារូបនេះបានឆាប់ជាសះស្បើយពីជំងឺផងដែរ ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី